ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍វិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការ ត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ក្នុងនោះស្រី១២នាក់ស្ថិតនៅក្នុងហាងកាហ្វេចំនួន២ទីតាំងទី១-យីហោ(ធីថាន់ការហ្វេ)នឹងទីតាំងទី២-យីហោ(ង៉ុកងឺយ)កាលពីម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិ សាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ ។

ដឹកនាំដោយលោកអ៊ុកហៃសិលាប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាកក្រោមការសម្របសម្រួលផ្លូវច្បាប់ដោយលោកសៀងសុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបើកកិច្ចប្រតិបត្តុការចុះត្រួតពិនិត្យនៅទីតាំងខាងលើហើយឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២២នាក់ស្រី១២នាក់រកឃើញថាពុំមានឯកសារត្រឹមត្រូវ ក្នុងការស្នាក់នៅ និងធ្វើការងារ ។

លោកបានឲ្យដឹងថាជនជាតិវៀតណាមទាំងនេះលួចឆ្លងដែនចូលមកជ្រកកោននិងធ្វើការងារដោយលួចលាក់ពុំមានលិខិតឆ្លងដែនហើយត្រូវបានឃាត់ខ្លួននាំទៅបន្តនីតិវិធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

លោកបានបន្តទៀតថាសកម្មភាពស្រាវជ្រាវស៊ើបអង្កេតនគរបាលជំនាញនៅតែបន្តកាលបើរកឃើញជនបរទេសរូបណាដែលឆ្លងដែនចូលមកពុំស្របច្បាប់នឹងចាត់វិធានការអនុវត្តន៍ទៅតាមនីតិវិធី ៕ អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print