ភ្ញៀវទេសចរណ៍ជាតិនិងអរន្តជាតិប្រមាណជាង៨ មុឺននាក់មកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងទឹកដីខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ 

ចែករំលែក៖

ខេត្តរតនគិរី ៖ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិរយះពេលបីថ្ងៃ​មានសភាពច្រើនកុះករ​ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែងនឹងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន​ សែន​ ជាប្រមុខបាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងបានបង្កើតកម្មវិធីសប្បាយៗប្រចាំឆ្នាំជាច្រើន ជាពិសេសការរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិ​ ឆ្នាំច​ សំរឹទ្ធស័ក.ព.ស.២៥៦២.គ.ស.២០១៨ដែលបានបង្ហាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិឱ្យគេបានដឹងកាន់តែច្បាស់ពីកម្ពុជាដែលជាប្រទេសដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។

លោកង៉ែត. ពិទូ ប្រធានមន្ទីរទេសចរណ៏ខេត្តរតនគិរីបានអោយដឹងថាភ្ញៀងទេសចរណ៏ដែលអញ្ចើញចូលមក កំសាន្ដនៅក្នុងខេត្តរតនគិរីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានរយ:ពេល ៣ថ្ងៃ(​ ១៣.១៤ .១៥ ) មានចំនួន ៨០៣៨១ នាក់ កើនឡើង​ ៦.៧% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន​ ៧៩៦៦៤ នាក់ កើនភ្ញៀវអន្តរជាតិមានចំនួន៧១៧នាក់មានការកើនឡើង​ ។

លោកង៉ែតពិទូបានបន្ដទៀតថាពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់អោយក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងជំរុញមិនអោយមានការតំឡើងថ្លៃនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិឆ្នាំ២០១៨នោះទេ ។

ប៉ុន្ដែនៅតែមានអ្នកបំរើសេវាម្ហូបអាហានិងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានតំឡើងថ្លៃលើសការកំណត់របស់មន្ទីរបន្ដិចបន្ដួចផងដែរ​ ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពីណៃជាតិឆ្នាំច​ សំរឹទ្ធស័ក.ព.ស.២៥៦២.គ.ស.២០១៨រយះពេលបីថ្ងៃអាជ្ញាធរខេត្តរតនគិរីបានរៀបចំអោយមានកម្មវិធីសង្រ្កាន្តយក្ខឡោម​ ដោយមានពិធីលេងល្បែងប្រជាប្រីយ៍​ មានដូចជា​ បោះអង្គុញ​ ចោលឈូង​ លាក់កន្សែង​ ទាញ់ព្រ័ត​ ដណ្តើមស្លឹកឈឺ​ វាយក្អម​ ឡើងសរសរខ្លាញ់នឹងប្រណាំងកង់យឿតជាដើម​ ។

ក្រៅពីនេះក៏មានទស្សនីយ៍ភាពសិល្បះការរាំលេងកំសាន្តសប្បាយហើយនៅពេលរាត្រីក៏មានពិធីបាញ់កាំជ្រួចដើម្បីអបអរសាទរការផ្លាស់ប្តូឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីសុំសេចក្តីសុខសេចក្តីចំរើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរីទាំងមូលផងដែរ​ ៕ ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print