រថយន្តដឹកទំនិញមួយគ្រឿងត្រូវគេប្រទះឃើញយកមកចតចោលតាំងពីមុនបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តប្រភេទដឹកទំនិញមួយគ្រឿងត្រូវបានប្រជាពលរដ្ឋប្រទះឃើញយកមកចតចោលតាំងពីមុនបុណ្យចូលឆ្នាំខ្មែរមកម្លេះមិនឃើញម្ចាស់មកយកវិញទេទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានមកពិនិត្យ។ហេតុការណ៍នេះត្រូវគេប្រទះឃើញកាលពីថ្ងៃសុក្រ៦កើតខែពសាខឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២០ខែមេសាឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹកនៅមុខផ្ទះល្វែងសង់ថ្មីផ្លូវ១០១១ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
រថយន្តដែលយកមកផ្លុងចោលខាងលើម៉ាកSOJEN ពណ៌សគេដោះស្លាកលេខចេញ ប្រភេទដឹកទំនិញទំងន់មួយតោនមានក្លុបពីក្រោយជិត។

សមត្ថកិច្ចបានប្រាប់ថាកាលពីព្រឹកភ្ញាល់ផ្អើរឿងខាងលើគឺមានប្រជាពលរដ្ឋរាយការណ៍មកប្រាប់ថាប្រទះឃើញរថយន្តខាងលើត្រូវបានគេបើកយកមកទុកចោលតាំងពីមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកម្លេះមិនឃើញមកយកវិញទេដោយខ្លាចរថយន្តខាងលើមានពាក់ព័ន្ធនិងបទល្មើសទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យតែម្តង។

សមត្ថកិច្ចបានប្រាប់ទៀតថាក្រោយពីសមត្ថកិច្ចចុះពិនិត្យរថយន្តខាងលើនេះឃើញថាស្លាកលេខរថយន្តត្រូវបានគេដោះចេញចំណែកឡូហ្គោលជុំវិញរថយន្តក៍គេហែកចេញទាំងអស់ដោយសង្ស័យពាក់ព័ន្ធបទល្មើសទើបបានរាយការណ៍បន្តទៅលោក
វរះសេនីយឯក ហួរ ម៉េងវ៉ាង អធិការនគរបាលសែនសុខទើបលោកបញ្ជារអោយករថយន្តខាងលើយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបណ្តោះអាសន្នសិនដោយ
រងចាំធ្វើការស្រាវជ្រាវរកម្ចាស់ពេលក្រោយ៕
ដោយ៖ តុង សីហា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print