ខេត្តកំពង់ឆ្នាំង៖ លោកស្រី ម៉ាណ ណាវី អគ្គហេរញ្ញិកសមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងជាជំនួយការផ្ទាល់ លោក
អូស្មាន ហាស្សាន់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដឹក នាំសមាជិក សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(ស យ ម ក) ថ្នាក់កណ្តាល សហការជាមួយសមាគមសម្ព័ន្ធយុវជន ខេត្តកំពង់ឆ្នាំង មកជួបសំណេះ សំណាលសាកសួរសុខទុក្ខ បងប្អូនសាសនិកខ្មែរឥស្លាម និងនាំយកអំណោយ សប្បុរសធម៏ របស់សមាគម ប្រទេសម៉ាឡេស៊ី មកប្រគល់ជូន ដល់វិហារឥស្លាម នៅភូមិចុងកោះ ស្ថិតក្នុងទីរួមខេត្តកំពង់ឆ្នាំង កាលពីថ្ងៃព្រហស្សតិ៏៥កើត ខែពិសាខ ឆ្នាំច.សំរិទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៩ មេសា ឆ្នាំ២០១៨ ។
លោកស្រីម៉ាណ ណាវី បានបញ្ជាក់ថា៖ បច្ចុប្បន្នស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពនិង មានការអភិវឌ្ឍ លើគ្រប់វិស័យ ។ មិនតែប៉ុណ្ណោះ បានផ្ដល់ភាពកក់ក្ដៅ ឲ្យក្មួយៗ ប្អូនៗ បានចូលរៀនសូត្រគ្រប់កំរិតភាសាជំនឿដោយ មិនប្រកាន់ពូជសាស្ដ្រអ្វីឡើយ ។ ដូច្នេះសូមបងប្អូន ដែលកំពុងរស់នៅសហគមន៏ខ្មែរឥស្លាម ក្រោមដំបូលសន្ដិភាពទាំងអស់ ត្រូវរក្សាភាពថ្លៃថ្នូរ ចេះសាមគី្គភាព និងចេះជួយយកអាសា គ្នាពេលមានអាសន្ន ដោយប្រការផ្សេងៗ ។
លោកម៉ាណ ណាវី បានរំលឹក ប្រាប់ដល់ក្នួយៗថា៖ កម្ពុជាក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គម ហាសេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយ សុខដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ។ មិនតែប៉ុណ្ណោះ បានផ្ដល់ភាពកក់ក្ដៅ ឲ្យក្មួយៗ ប្អូនៗ បានចូលរៀនសូត្រគ្រប់កំរិតភាសាជំនឿ ដោយមិនប្រកាន់ ពូជ សាស្ដ្រអ្វីឡើយ ។
សូមបញ្ជាក់ថា៖ អំណោយទាំងនេះទទួលបានការឧបត្ថម្ភពី សំណាក់Dato Paduka Dr.Ibrahim Ali ប្រធានសមាគមPERKASA ម៉ាឡេស៊ី រួមមាន កម្រាលព្រំសឡាត៍ ២៥៥ ម៉ែត្រការ៉េ,មេក្រូ១ឈុត និង អំណោយជាសម្ភារៈសិក្សា សម្រាប់ សិស្សានុសិស្សក្រីក្រចំនួន ១៦០នាក់ ក្នុងម្នាក់ៗ ទទួលបានសម្ភារៈសិក្សាមួយឈុត និងថវិកាចំនួន២០០០០៛ ឧបត្ថម្ភលោកគ្រូម្នាក់ និង លោកមេភូមិ ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភយុវជន CMYA ខេត្តកំពង់ឆ្នាំង ថវិកា៣០ម៉ឺនរៀលផងដែរ៕ ដោយ៖ សំរិត