ទីតាំងលក់ចែកចាយគ្រឿងញៀននៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើមិនចាញ់តំបន់បឹងឈូក មុខពេទ្យព្រះសង្ឈ

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ បានប្រាប់ថា ជនជាប់សង្ស័យក្នុងករណីសម្លាប់នារីម៉ាស្សានៅខណ្ឌចំការមននោះត្រូវបានចាប់ខ្លួននៅខណ្ឌមានជ័យ ខណៈដែលជនសង្ស័យកំពុងទិញគ្រឿងញៀន ។ ក្នុងន័យនេះ គឺសបញ្ជាក់បានថា តើខណ្ឌមានជ័យ(ចំណុចខាងលើ)មានកន្លែងលក់ ចែកចាយគ្រឿងញៀន?

ជាក់ស្តែងនៅវេលាម៉ោងប្រមាណ៥ល្ងាច ជារៀងរាល់ថ្ងៃ គេតែងតែបានសង្កេតឃើញ ក្រុមយុវជន ប្រសេកប្រសាច ឈរលក់ថ្នាំញៀននៅលើដងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ មតិមហាជនក៏បានរិះគន់ចំៗថា ឈរលក់ថ្នាំញៀនដូចលក់ម្ហូបអាហារ សមត្ថកិច្ចហាក់បីដូចជាគ្មានវិធានការក្តៅក្នុងការបង្ក្រាបទាល់តែសោះ នៅតំបន់នេះ។ អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ៦០ម៉ែត្រ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវតិ្ថភាព។

តំបន់អនាធិបតេយ្យ មានប្រជាពលរដ្ឋរស់ប្រមាណជាង៦០គ្រួសារ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ ជាតំបន់ដែលកំណត់យ៉ាងច្បាស់ថា ជាតំបន់មិនរៀបរយហើយ បើតាមប្រភពពីមន្ត្រីសាលាខណ្ឌមានជ័យធ្លាប់បានឲ្យដឹងថា រដ្ឋនឹងមានដំណោះស្រាយដើម្បីឲ្យចាកចេញពីតំបន់នេះ ក៏ប៉ុន្តែខាងអាជ្ញាធរខណ្ឌមិនទាន់បានទទួលដំណឹងផ្លូវការនៅឡើយទេ។ ប្រភពដដែលបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ តែងតែបានដឹកនាំចុះបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀនផងដែរ។ តែនៅមិនអស់មិនដឹងថា ពួកគេនាំមកពីណានោះទេ។

ទោះបីជាយ៉ាងនេះក្តី តំបន់លក់ចែកចាយគ្រឿងញៀននៅបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខមន្ទីរព្រះកុសមៈត្រូវបានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំណត់ពណ៌ផ្កាឈូក។ ដោយឡែក តំបន់លក់ចែកចាយនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឯណេះវិញ ក៏អាចជាគោលដៅមួយផ្សេងទៀត សម្រាប់ក្រុមជួញដូរចែកចាយ សម្លឹងយកជាគោលដៅបន្ទាប់ពីតំបន់បឹងឈូកផងដែរ ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print