ពលរដ្ឋប្រទេសមីយ៉ាន់ម៉ាកំពុងទន្ទឹងរង់ចាំលទ្ធផលបោះឆ្នោត ដែលជាការបោះឆ្នោតលើកដំបូងដែលមានការប្រកួតប្រជែងដោយសេរីក្នុងរយៈកាល២៥ឆ្នាំនោះ ។
សន្លឹកឆ្នោតបាននិងកំពុងរាប់ ហើយមន្ត្រីជាច្រើនបានថ្លែងថា លទ្ធផលបណោ្តះអាសន្ន គឺនៅមិនទាន់ដឹងឡើយ ដរាបណារហូតទៅដល់រសៀលថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ។
ប៉ុន្តែទោះបីយ៉ាងណា លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំគណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD ត្រូវគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ដើម្បីមានឱកាសឈានដល់បញ្ចប់ជាស្ថាពរការគ្រប់គ្រងដោយរបបយោធានៅក្នុងប្រទេសនេះ ៕
...
ប្រែសម្រួល៖ ថាច់ យ៉ាត