លោក ចាប ឌីណា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យដីឡូតិ៍ចាស់ក្រោយអគ្គិសនី សង្កាត់វត្តភ្នំ គ្មានល្បែងស៊ីសងនោះទេ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានព័ត៍មានផ្តល់មកអាជ្ញាធរខណ្ឌដូនពេញថា មានបើកលេងល្បែងស៊ីសង នៅលើដីឡូតិ៍អតីតសង់ត្រាល់ចាស់ ខាងក្រោយអគ្គិសនី ស្ថិតនៅក្នុសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រួចមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យជាក់ស្តែងគឺពុំឃើញមានល្បែងស៊ីសងនៅក្នុងទីតាំងនេះទេ ឃើញមានតែអ្នកលេងបាល់ទះប្រហែល៥០នាក់ ។

ក្នុងការចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះ បានធ្វើឡើងកាលពី ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ត្រូវ នឹងថ្ងៃទី២០ ខែមេសា  ឆ្នាំ២០១៨ វេលាម៉ោង៩និង០០នាទីព្រឹក នៅចំណុចលើដីឡូតិ៍អតីតសង់ត្រាល់ចាស់ ខាងក្រោយអគ្គិសនី ស្ថិតនៅក្នុសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីលោកបានទទួលព័ត៍មានថា មានអ្នកលេងល្បែងស៊ីសងខុសច្បាប់នៅចំណុចខាងលើ ភ្លាមនោះលោកបាន បញ្ជាឲ្យ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រូតពិនិត្យ ការលេងល្បែងស៊ីសង នៅលើដីឡូតិ៍អតីតសង់ត្រាល់ចាស់ ស្ថិតនៅក្នុសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
លោក សុខ ពេញវុធ បានបន្តទៀតថា ក្រោយពីកម្លាំងចុះត្រួតពិនិត្យជាក់ស្តែងគឺពុំឃើញមានល្បែងស៊ីសងនៅក្នុងទីតាំងនេះទេ ឃើញមានតែអ្នកលេងបាល់ទះប្រហែល៥០នាក់ ។ បន្ទាប់ពីពិនិត្យលើទីតាំងនេះរួចមកក្រុមការងារបានណែនាំអ្នកដែលស្នាក់នៅទីតាំងខាងលើត្រូវសហការជាមួយអាជ្ញាធរ និង ត្រូវរាយកាណ៍បើសិនមានការលេងល្បែងស៊ីសងខុសច្បាប់នៅទីតាំងខាងលើនេះ ៕ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print