ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់លង់ទឹកស្លាប់ខណៈដែលចុះទៅងូតទឹកម្នាក់ឯង

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលង់ទឹកស្លាប់បាត់បង់ជីវិតខណៈដែលគេចុះទៅងូតទឹកទន្លេម្នាក់ឯងមិនប្រយ័ត្ន ។

ហេតុការណ៍នេះបានកើតបង្ករឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០នឹង១០នាទីព្រឹកថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២០ខែមេសាឆ្នាំ២០១៨នៅត្រង់ចំណុចកំពង់ទឹក ស្ថិតនៅក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។

ប្រភពពីមន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ញ៉េ ដែត ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតនៅភូមិឈូកស ឃុំរាប ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានមករកស៊ីនៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពពីមន្ត្រីនគរបាលបន្តទៀតថា ដោយសារ ជនរងគ្រោះចុះទៅងូតទឹកទន្លេសេសាន្តតែម្នាក់ឯងហើយស្រាប់តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់បាត់បង់ជីវិតទៅហើយរួចក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាននិងបានចុះទៅអន្តរាគមន៍ ភ្លាម។

ក្រោយធ្វើការពិនិត្យជនរងគ្រោះពិតជាបានលងទឹកស្លាប់ពិតប្រាកដមែនហើយប្រគល់សាកសពទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print