រថយន្តក្រុមហ៑ុនអគ្គសីនីប៊ីវីស៊ី(BVC)បុកម៉ូតូបត់ពីមុខពេញទំហឹងបណ្តាលឱ្យគ្រូបង្រៀនម្នាក់ស្លាបភ្លាមៗនៅនិងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គ្រូបង្រៀនម្នាក់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តមកពីមុខបញ្ច្រាស់ទឹសបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់រវាងម៉ូតូនិងរថយន្តនេះបានកើតឡើងនៅវេលាម៉ោង ៩ និង ១០នាទីព្រឹកថ្ងៃអាទិត្យ៨កើតខែពិសាខឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២២ខែមេសាឆ្នាំ២០១៨នៅចំណុចមុខស្ថានីយ៍លក់ប្រេងឥន្ធនៈតេលាចន្លោះគីឡូម៉ែត្រលេខ៦០ និងគីឡូម៉ែត្រលេខ៦១ស្ថិតក្នុងភូមិឡាប៉ាខេឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

លោកស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមាបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងម៉ូតូនិងរថយន្តក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។

ជនរងគ្រោះឈ្មោះ ចេង ប៊ុនលី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ស្ទៀង មុខរបរគ្រូបង្រៀនមានទីលំនៅភូមិស្រែខ្ទុមឃុំស្រែខ្ទុមស្រុកកែវសីមាជិះម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ(បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ)។

រថយន្តបង្ករម៉ាកហ្វ័ត(Ford)ស្លាកលេខភ្នំពេញ២J ៨៥៧៣ ពណ៌ទឹកប្រាក់ ដែលមានសញ្ញាក្រុមហ៊ុនអគ្គិសនីប៊ីវីស៊ី(BVC)បើកបរក្នុងទឹសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនបាត់បង់ម្ចាស់ការមិនអាចគ្រប់គ្រងស្ថានភាពបានទើបបុកអ្នកជិះម៉ូតូពេញទំហឹងតែម្តង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូជិះធ្វើដំណើរពីកើតទៅលិចបត់ឆ្វេងក៏ស្របពេលរថយន្តបញ្ច្រាស់ទឹសក្នុងល្បឿនយ៉ាងលឿនមកដ់លបុកពេញទំហឹងជាមួយរថយន្តបណ្ដាលឲ្យមនុស្សឃ្ទាតប៉ើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
បន្ទាប់ពីកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ភ្លាមៗផងដែឯរថយន្តនិងម៉ូតូបានរងការខូចខាត់ទាំងសងខាងយ៉ាងដំណំហើយត្រូវបាននគបានចរាចរណរ៍ផ្លូវគោករឹបអូសយកទៅរក្សារទុកនៅអធិការដ្ឋានស្រុកកែវសីមាធ្វើកំណត់ហេតុរងចាំស្រាយតាមក្រោយ៕ដោយៈជីវន្ត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print