ភ្នំពេញ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងដោយសាររថយន្តបុកម៉ូតូខណៈប្ដីប្រពន្ធ និងកូនបានជិះម៉ូតូតាមផ្លូវសុខៗស្រាប់តែរថយន្ដ ហាយឡេនឌ័រ បុកពីក្រោយ បណ្ដាលឲ្យស្ត្រីជាប្រពន្ធ បាក់ជើងឆ្វេងរបួសធ្ងន់ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចឬណ៍នេះបានកើតឡើកាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុច តាមបណ្តោយផ្លូវលេខ៩០៧ កែងផ្លូវលេខ៦៨ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FB-៤៨៤៩ ជិះគ្នា ដឹក ប្រពន្ធមានឈ្មោះខុម រតនា អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ២១៤ ផ្លូវលេខ៦១ សង្កាត់ ស្រះចក ខណ្ឌដូនពេញនិងកូនតូចម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩០៧ ពីជើងទៅត្បូង។លុះមកដលកែកផ្លូវលេ៦៨ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីហាយឡេនឌ័រ ពណ៌ត្រីឆ្លូញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២AA២៧៩៦ អ្នកបើកបរមានឈ្មោះឡឹក ស្រីពៅ អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ២០១៤ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សី ខណ្ឌឬស្សីកែវ បានបើកមកបុកម៉ូតូជនរងគ្រោះបណ្តាលឲ្យស្រី្តជាប្រពន្ធបាក់ជើងរបួសធ្ងន់ ឯបុរសជាប្តីនិងកូនរបួសស្រាល។
សាក្សីបានឲ្យដឹងទៀតថា ក្រោយពេលកើត ហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ចំណែកឯរថយន្តបង្ក និងម៉ូតូរងគ្រោះរួមនឹងស្រី្តអ្នកបើកបរ រថយន្តបង្ក ត្រូវនាំយកទៅសាកសួរ នៅការិយាល័យចរាចណ៍ជើងគោករាធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមនិតិវិធី ៕
ដោយ៖ អរុណរះ