ភ្នំពេញ៖ យុវជន៣នាក់បានជិះម៉ូតូ៣គ្រឿងចេញពីកន្លែងលក់មាន់បង្វឹងមិត្តភក្រ្តបំណងជិះទៅផ្ទះស្រាប់តែមានរថយន្តហាយឡែនឌ័រថយចេញពីហាងមួយកន្លែងហើយស្រែកជេធ្វើអោយទាស់សំដីគ្នាតែភ្លាមនោះក៏ស្របស្រួលគ្នាត្រូវហើយបែជាបក្សពួកខាងរថយន្តមកវាយបណ្តាលអោយរបួសហើយគេចខ្លួនបាត់តែសំណាងឃាត់ខ្លួនបក្សពួកបានម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង ១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងកើតនិងស្ថានីយ៍ប្រេងឥន្ទនះតេលា ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់មានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿង ដែលទើបនិងចេញពីកន្លែលក់មាន់បង្វឹកមិត្តភក្រ្តនៅផ្លូវ៦០ម៉ែត្រ បំណងទៅផ្ទះនៅភូមិត្នោតជ្រុំ២ សង្កាត់បឹកទៅទំពន់ ខណ្ឌមានជ័យ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហាយឡែនឌ័រមួយគ្រឿងថយចេញពីាហាងផឹកសុីមួយកន្លែងដោយអ៊កស៊ើគ្នា តែមិនបានប៉ះទេ ។
ភ្លាមនោះម្ចាស់រថយន្តក៏ស្រែកជេ មកពួកគាត់ ដោយលឺបែបនេះពួកគាត់ក៏បានឈប់ដើម្បីសួនាំ ក្រោយមកក៏សម្រួលគ្នារួចរាល់ហើយ ទើបឡើងជិះម៉ូតូបន្តទៅផ្ទះទៀត ភ្លាមនោះស្រាប់តែមានបក្សពួកខាងរថយន្តមានគ្នា៣នាក់ទៀតក្នុងនោះមាននារីម្នាក់ជិះម៉ូតូ២គ្រឿង ដែលចេញពីកន្លែងផឹកសុីជាមួយគ្នាក៏ស្ទុះមកវាយរូបគាត់បណ្តាលអោយរងរបួសបែកមាត់ទើបបង្កការវាយតបគ្នាទៅវិញទៅមកតែម្តង។
ក្រោយពីវាយតបគ្នារួចភាគីខាងបង្កបាននាំគ្នាបើឡាននិងជិះម៉ូតូចេញទៅបាត់តែសំណាងល្អឃាត់បានបក្សពួកម្នាក់ដែលមានទាំងកូនកាំបិតទៀតផង យកមកសួនាំនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីដោះស្រាយ នៅមុខសមត្ថកិច្ចភាគីជាបក្សពួកជនបង្កបានចេញថ្លៃសំណងទៅលើជនរងគ្រោះចំនួន២០ម៉ឺនរៀលដើម្បីបញ្ចប់រឿង៕ សុខាសែនជ័យ
![](http://nkdnews.com/wp-content/uploads/2018/04/image3.png)
![](http://nkdnews.com/wp-content/uploads/2018/04/1524529563288_image4.jpeg)
...