ខេត្តកណ្តាល ៖ រឿងដីច្រាំងទន្លេដែលបាក់ជាបណ្ តើរៗនៅពេលដែលរដូវទឹកឡើងរយៈពេ លកន្លងមក ស្ថិតនៅក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល វាជារឿងគ្រោះធម្មជាតិ ដែលគ្មានមនុស្សណាម្នាក់ចង់បាន និងជួបវានោះឡើយ ផ្ទុយទៅវិញមានគ្រួសារមួយបានទៅ ទិញដីលំនៅឋានដែលមានហ៊ុំព័ទ្ ធរបងជុំវិញ ហើយមានការទទួលស្គាល់ពីអាជ្ញាធ ភូមិ ឃុំ ត្រឹមត្រូវនៅលើផ្លូវច្បាប់នៃ អចលនវត្ថុនេះ ។ ប៉ុន្តែពេលដែលគ្រួសារគាត់បា នទិញដីលំនៅឋានខាងលើនេះរួចមក ក៏មានជនមួយក្រុមលេចមុខរួចចាប់ ផ្តើមសាងសង់រោងឈើប្រក់ស័ង្កសី នៅលើដីច្រាំងទន្លេខាងក្រោយដី របស់គាត់ រួចហើយបានបំប៉ោងនិងសរសេរភូ តភរកុហក់មហាជនថា អ្នកដែលមានដីពិតប្រាកដទទួលស្គា ល់ដោយអាជ្ញាធរ បែរជារំលោភនិងចាក់យកផ្លូវទៅវិញ ។
រឿងទំនាស់ដីច្រាំងទន្លេខាងលើនេះ វាបានអូសបន្លាយរហូតអស់រយៈពេលជិ ត៣ខែ ហើយជនរងគ្រោះដែលជាម្ចាស់ដីកម្ មសិទ្ធិស្របច្បាប់ឈ្មោះ មួន ចាន់ហៀក បានធ្វើលិខិត និងពាក្យប្តឹងទៅអាជ្ញាធរភូមិ ដើម្បីឲ្យជួយដោះស្រាយលើបញ្ហាខា ងលើនេះ ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹង អាជ្ញាធរបានកោះហៅភាគីទាំងសងខា ងដើម្បីឲ្យចូលតទល់មុខគ្នានៅក្នុ ងសាលាឃុំ តែភាគីម្ខាងទៀតដែលសង់រោងរំលោ ភយកដីច្រាំងទន្លេដើម្បីមកគ្រប់ គ្រងធ្វើជាកម្មសិទ្ធិរបស់ខ្លួ ននេះ ហាក់បីមិនរវីរវល់ហើយបានបោះពាក្ យសម្តីមិនពិរោះទៅលើភាគីម្ខាងទៀត ក៏ដូចជានៅចំពោះមុខអាជ្ញាធរ ។
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ អាជ្ញាធរឃុំព្រែកអំពិលបានអញ្ជើ ញភាគីទាំងពីរចូលដោះស្រាយគ្នានៅ ទល់មុខសាលាឃុំដើម្បីរកដំណោះស្ រាយ ដែលភាគីម្ចាស់ដីស្របច្បាប់ឈ្មោះ មួន ចាន់ហៀក និងប្តី រីឯភាគីដែលសាងសង់រោងប្រក់ស័ង្ កសីរំលោភដីច្រាំងទន្លេខាងក្រោ យដីរបស់លោកស្រី មួន ចាន់ហៀកនោះ មានឈ្មោះ ទេស វិបុល ហៅម៉ាប់ មានទីលំនៅក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ខណៈដែលជួបជុំគ្នាដើម្បីរកដំណោះ ស្រាយនៅក្នុងសាលាឃុំ ក៏មានការចូលរួមពីលោកមេឃុំព្រែ កអំពិល ឈឹម ម៉េង ជំទប់ទី១ ទី២ សមាជិក សមត្ថកិច្ច រួមជាមួយនឹងអ្នកយកព័ត៌មានជាច្ រើនរូបផងដែរ ។
ក្រោយពីភាកីនីមួយៗលើកឡើងបង្ហា ញអំពីឯកសារដើម្បីជាភស្តុតាងសម្ រាប់បញ្ជាក់ថា តើមួយណាជាអ្នកខុស មួយណាជាអ្នកត្រូវ ផ្ទុយទៅវិញភាគីម្ចាស់ដីស្របច្ បាប់ឈ្មោះ មួន ចាន់ហៀកបានលើកឯកសារបង្ហាញប្រា ប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រីឯភាគីម្ខាងទៀតឈ្មោះទេស វិបុល ហៅម៉ាប់ ពុំមានលើកឯកសារអ្វីបង្ហាញក្រៅ តែពីនិយាយដីរបស់គាត់រស់នៅតាំ ងពីជីដូនជីតា តាំងពី១៩៩៤មកម្ល៉េះ តែធាតុពិត ដីទាំងនោះត្រូវបានធម្មជាតិលេ បត្របាក់ធ្លាក់ចូលទន្លេអស់ទៅហើ យ បែរជាមកសាងសង់រោងខាងក្រោយដី របស់គេទៅវិញ ។
ជាមួយនឹងការហៅមកដោះស្រាយរវាងភា គីទាំងពីរ អាជ្ញាធរឃុំបានបញ្ជាក់ថា ពេលនេះ អាជ្ញាធរមិនមែនជាតុលាការនោះទេ ហើយក៏មិនអាចកាត់រឿងនេះឲ្យទៅភា គីណាមួយជាអ្នកឈ្នះឡើយ តែក្នុងនាមជាអាជ្ញាធរ មានតែភាពសម្រុះសម្រួល ការយោគយល់គ្នាដើម្បីបញ្ចប់រឿង កុំឲ្យមានវិវាទបន្តទៅមុខទៀត ហើយឈរនៅលើភាពឈ្នះឈ្នះទាំងអស់គ្ នា ។
ក្រោយពីបានជជែកវែកញែកអស់រយៈពេ លជិត២ម៉ោងកន្លងមក ហាក់បីដូចជាមិនត្រូវគ្នារវាងភា គីទាំងពីរ ធ្វើឲ្យភាគីខាងទេពវិបុល ហៅម៉ាប់ មានការខឹងសម្បារយ៉ាងខ្លាំងនៅក្ នុងអង្គប្រជុំ មុខអាជ្ញាធរឃុំ ហាក់បីដូចជាដឹងថា ខ្លួនមានកំហុស តែផ្ទុយទៅវិញ ទេស វិបុល នៅតែទុកខ្លួនឯងជាអ្នកខ្លាំងនៅក្ នុងភូមិក្របៅ៣ ឃុំព្រែកអំពិល ដដែល ។
ដោយមើលឃើញភាពមិនប្រក្រតីបែបនេះ គណៈកម្មការសាលាឃុំក៏បានសម្រេ ចបញ្ចប់ការប្រជុំដោយលើកទៅពេលក្ រោយ ៕ អរុណរះ