សន្តិភាពពិភពលោកពឹងផ្អែកទៅលើរុស្ស៊ីនិងចិនជាអ្នកការពារ

ចែករំលែក៖

រុស្ស៊ីនិងចិន មិនត្រឹមតែជាប្រទេស មហាអំណាច សព្វាវុធនោះទេគឺ ថែមទាំងមានសេដ្ឋកិច្ចរីកចម្រើនទៀតផង បើទោះបីរងការដាក់ទណ្ឌកម្មពីប្រទេសលោក ខាងលិចក្តី ។ នៅពេលដែល សន្តិសុខ ពិភពលោក កំពុងតែរងការគំរាមកំហែង ដោយសារតែការឈ្លានពានតាមបែបថ្មី ទៅលើប្រទេសដែលមិនដើរតាមមាគា៌ នយោបាយដែលប្រទេសលោកខាងលិចដាក់ឲ្យ។

ដើម្បីទប់ស្កាត់នូវការឈ្លានពាន គំរាមកំហែងដល់សន្តិភាពពិភពលោកនោះចិន និងរុស្ស៊ី បានសន្យាថានឹងចូលរួមចំណែកទទួលខុសត្រូវលើការរក្សាសន្តិភាពរបស់ពិភពលោក ហើយការលើកឡើងបែបនេះធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបទេសនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋ ចិន លោក វ៉ាង យី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គោយ៍ ឡាវរ៉ូវ ( Sergei Lavrov) ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងទីក្រុង បេកាំងប្រទេសចិនពីថ្ងៃចន្ទ រហូតដល់ថ្ងៃ អង្គារ ហើយលោកក៏នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)ផងដែរ។

នៅក្នុងជំនួបនាថ្ងៃចន្ទមុននេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានប្រកាសថា ប្រធា នាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹង បំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងប៉េកាំង នៅខែមិថុនាខាងមុខនេះ ដើម្បីចូល រួមកិច្ចប្រជុំ SCO។ បន្ថែមពីលើនេះប្រទេសទាំងពីរបានចុះហត្ថ លេខាលើយន្ដការ ពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរទៀតផង។

គួរបញ្ជាក់ថា ក្រៅតែពីកិច្ចពិភាក្សាស្ដីពីទំនាក់រវាងចិន នឹងរុស្ស៊ី លោក វ៉ាង យី និងលោក Sergei Lavrov ក៏បានពិភាក្សា គ្នាផងដែរ ពីបញ្ហាកូរ៉េខាជើង ស៊ីរី និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។

នៅពេលនេះ រុស្ស៊ីបានព្រមានថា ទីក្រុងប៉េកាំងនិងមូស្គូរួមគ្នារារាំងរាល់ការប៉ុនប៉ងបំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានព្រមានថា “ប្រទេសចិននិងរុស្ស៊ីនឹងរារាំងរាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញដោយចេតនាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ២០១៥។ ប្រមុខការទូតរុស្ស៊ី បានអះអាងដែរថា” រាល់ការសើរើអត្ថបទនៃកិច្ចព្រមព្រៀងនេះ គឺជាការមួយដែលពុំអាចទទួលយកបានឡើយ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាចធំៗ ជាមួយ ទីក្រុងតេអេរ៉ង់ គឺដើម្បីរារាំង អុីរ៉ង់នៅក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងនេះ ក៏ជាសមិទ្ធផលមួយ ដ៏អស្ចារ្យ នៃការទូតអន្តរជាតិនាអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។

រដ្ឋមន្ត្រីការទូតរុស្ស៊ីនៅឱកាសនៃកិច្ចប្រជុំមួយជាមួយសមភាគីចិនលោក Wang Yiនៅទីក្រុងប៉េកាំង បានថ្លែងយ៉ាងមឺុងម៉ាត់ ថា“ រាល់ការសើរើ លើឯកសារនេះឡើងវិញ គឺ ជាការមួយដែលលោកពុំអាចទទួលយកបានឡើយដោយលោកអះអាងទៀតថា “រួមជាមួយប្រទេសចិន យើង នឹងបិទខ្ទប់ រាល់ការប៉ុនប៉ងនានា ដើម្បីធ្វើវិទ្ធង្សនា ប្រឆាំងនឹងកិច្ចព្រមព្រៀងអុីរ៉ង់ ដែលត្រូវបានអនុម័តនៅក្រោមសេចក្តីសម្រេចមួយរបស់ អ.ស.ប”។ សេចក្តីថ្លែងរបស់ប្រមុខការទូតរុស្ស៊ីនេះ ត្រូវបានធ្វើឡើងនៅមុនថ្ងៃនៃកិច្ចប្រជុំមួយរបស់អង្គការនៃសហប្រតិបត្តិ ការក្រុងសៀងហៃឬហៅកាត់ជាភាសាបា រាំងថា (OCS )ដែលរួមប្រជុំដោយក្រុម ប្រទេសអាស៊ីកណ្តាលចំនួន៤ ព្រមទាំង​ប្រទេសចិននិងរុស្ស៊ី។

ចំណែកប្រមុខការទូតអុីរ៉ង់ លោក Mohammad javad Zarif ពីទីក្រុង ញូវ យ៉ក បានព្រមាននៅថ្ងៃសៅរ៍មុនដែរថា តេអេរ៉ង់នឹងចាប់ផ្តើមចម្រាញ់ធាតុ Uranium របស់ខ្លួនឡើងវិញ ក្នុងករណីមានការ រំលោភលើកិច្ចព្រមព្រៀងនេះ ហើយអុីរ៉ង់នឹងអនុម័តវិធានការយ៉ាងខ្លាំងក្លាទៀតផង។

ចំណែក លោកដូណាល់ ត្រាំវិញ បាន កំណត់កាលបរិច្ឆេទនៅថ្ងៃទី១២ ខែឧសភា ជាថ្ងៃឧសានវាទមួយ សម្រាប់ក្រុមសម្ពន្ធ មិត្តអឺរ៉ុប នៅក្នុងការរកកិច្ចព្រមព្រៀងជា មួយអុីរ៉ង់ ដើម្បីដោះស្រាយកំហុសខ្វះខាតនានានៅក្នុងអត្ថបទនៃកិច្ចព្រមព្រៀង។ ប្រធានាធិបតីអាមេរិក ថែមទាំងបានទាម ទារ ឲ្យមានការត្រួតពិនិត្យជាច្រើនថែមទៀត ជាពិសេស ការលុបចោលលើការ កំណត់ពេលវេលាដែលបានដាក់ទៅលើទីក្រុងតេអេរ៉ង់ នៅលើសកម្មភាពនុយក្លេអ៊ែរ ដែលសន្មត់ថានឹងត្រូវផុតកំណត់នៅរវាងឆ្នាំ២០២៥ និង២០៣០។

ចំពោះអឺរ៉ុប កិច្ចព្រមព្រៀងអន្តរជាតិ ឆ្នាំ២០១៥ នៅតែជាមធ្យោបាយដ៏ប្រសើរមួយដើម្បីរារាំងអុីរ៉ង់នៅក្នុងការអនុវត្តកម្ម វិធីនុយក្លេអ៊ែរដើម្បីគោលដៅយោធារបស់ខ្លួនឡើងវិញ។

រដ្ឋមន្រ្តីការបរទេស អីុរ៉ង់ បានគំរាមថា នឹងចម្រើនធាតុអ៊ុយរ៉ានីញ៉ូម យ៉ាងស្វាហាប់ បើសិនអាមេរិកដកខ្លួនចេញពីកិច្ចព្រម ព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរអុីរ៉ង់។ មានវត្តមាននៅទីក្រុងញូវយ៉ក ដើម្បីចូល រួម នៅក្នុងសន្និសីទរបស់អង្គការសហ ប្រជាជាតិដើម្បីសន្តិភាព ប្រមុខការបរទេស អុីរ៉ង់ លោកហ្សាវ៉ាដ ហ្សារីហ្វ បាននិយាយ ប្រាប់អ្នកកាសែតថា អុីរ៉ង់ មិនចង់មាន អាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែ បើសិន លោកប្រធានាធិបតី ដូណាល់ ត្រាំ ដក អាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដូចការគំរាមមែន នោះ អុីរ៉ង់ ក៏នឹងឆ្លើយតប វិញ ជាមួយនឹងការផលិត ចម្រើនធាតុអ៊ុយ រ៉ានីញ៉ូម ដែលជាគន្លឹះសំខាន់ សម្រាប់​ផលិតអាវុធនុយក្លេអ៊ែរ។

នៅពេលនេះដែរ រដ្ឋាភិបាលអុីរ៉ង់ប្រើពាក្យគំរាមចង់ចម្រើនសារធាតុ អ៊ុយរ៉ានី ញ៉ូម នៅបីសប្តាហ៍មុន ដែលលោកប្រធានា ធិបតី អាមេរិកដូណាល់ ត្រាំ ត្រូវសម្រេច ចិត្តសាជាថ្មីថា តើត្រូវបន្ត ព្យួរទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់ ឬក៏ត្រូវដើរចេញពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអុីរ៉ង់៕ ម៉ែវសាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print