ភ្នំពេញ៖ ស្ត្រីម្នាក់ប្រកបរបរសុីឈ្នូលកត់កន្ទុយលេខអោយគេ(ឆ្នោតវៀតណាម)ត្រូវសមត្ថកិច្ចឃាត់ខ្លួនយក មកសាកសួរបន្ទាប់ពីស្ត្រីខាងលើប្រព្រឹតបទល្មើសជាក់ស្តែង។កាលពីថ្ងៃ អង្គារ ១០ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង១៦និង៣០នាទីល្ងាចនៅចំណុចផ្ទះគ្មានលេខផ្លូវ លំភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ ស្ត្រីខាងលើឈ្មោះ កែវ សារ៉េត (ហៅកយ) អាយុ៤៣ឆ្នាំមុខរបរសុីឈ្នូលកត់ឆ្នោតវៀតណាមអោយគេស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋនៅក្បែនោះបានរាយការណ៍ថាមានករណីលេងល្បែងសុីសងខុសច្បាប់(កត់ឆ្នោតវៀតណាម)ហើយលោកអធិការរងបានរាយការណ៍ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសុំគោលការចុះបង្រាប។
លោកអធិការរងបន្តទៀតថា ក្នុងការចុះបង្ក្រាបនេះក៍មានការអនុញ្ញាតិតាមរយ៉ះទូរស័ព្ទពីលោក ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញផងដែរជាក់ស្តែងឃាត់ខ្លួនបានស្ត្រីខាងលើនិងដកហូតលុយខ្មែរចំនួន
១៣.៥០០០រៀល ម៉ាសុីនគិតលេខចំនួន១ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមចម្លើយសារភាពរបស់ស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា ខ្លួនគ្រាន់តែជាអ្នកកត់សុីឈ្នួលឲ្យគេតែប៉ុណ្ណោះដោយក្រាន់បានកម្រៃខ្លះដោយនៅពេលមានគេមកចាក់បានហែកកន្ទុយដែលគាត់រួចទៅអោយគេ(អ្នកចាក់)ចំណែកគាត់(ស្ត្រីជាអ្នកកត់)យកទូរស័ព្ទដៃថតទុករួចបានផ្ញើរអោយទៅមេធំបន្ត។
បច្ចុប្បន្នស្ត្រីខាងលើរួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕
ដោយ៖ តុង សីហា