អាងរត់​ បើកបរមិនគោរពច្បាប់ប្រកាន់ស្តាំ​ បុកគេស្លាប់​ ដាក់សាប៊ូគូទគេចខ្លួនបាត់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្តើម​ឡើង​ដោយការបើក​ បរមិនប្រកាន់ស្តាំ​ បានកើតឡើង​រវាងរថយន្ត​បុកគ្នាជាមួយ​ម៉ូតូ​បណ្តាលអោយភាគីម៉ូតូ​បាត់បង់​អាយុជីវិតនៅនឹង​កន្លែង​ ។

ប្រភព​ព័ត៌មាន​បានឲ្យ​ដឹងថា​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ កើតឡើង​កាលពីថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែមេសា ២០១៨ វេលាម៉ោង ១៤ និង ៥០នាទី លើផ្លូវជាតិលេខ៧ ចំណុចមុខមន្ទីពេទ្យព្រះនរោត្តមសីហនុ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ ១៤៦-១៤៧ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ច​បានអោយដឹងថា​ ថ្ងៃ​កើត​ហេតុ​ជនរងគ្រោះ​បើកម៉ូតូពីសួងទៅក្រែក (លិច-កើត) រថយន្តបើកបរពីក្រែកមកសួង (កើត-លិច) ។​ គ្រោះថ្នាក់​នេះផ្តើមឡើងដោយភាគីរថយន្ត​ បើកបរ​មិន​គោរព​ប្រកាន់ស្តាំដៃ​ ។ សមត្ថកិច្ច​បន្តថា​ ​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ព៌ណ ស (ប្រភេទបែនចំណុះ ៥តោន) ស្លាកលេខ កំពង់ចាម3A-2219 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន (ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់) ។

ចំណែកជនរងគ្រោះ​ឈ្មោះ ផុង ម៉ាលីស ភេទ ប្រុស អាយុ ៣៣ឆ្នាំ នៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បើក​ បរម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T.6799 បណ្តាលអោយស្លាប់នៅហ្នឹងកន្លែងកើតហេតុ ។

ក្រោយ​កើត​ហេតុ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បានចុះ​ មកវាស់វែងតាមជំនាញ​ ខណៈ​សព​ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំងពីរជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីចងក្រង សំណុំរឿងតាមនីតិវិធី​៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print