គណៈកម្មការមូលបត្រកម្ពុជាបើកសិក្ខាសាលា ស្តីពីបច្ចុប្បន្នភាពនៃការជួញដូរឧបរណ៍ និស្សន្ន​​នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការគណៈកម្មការមូលបត្រកម្ពុជា បានបើក សិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មានលើកទី៧ ស្តីពីៈ«បច្ចុប្បន្នភាពនៃការជួញ ដូរឧបរណ៍ និស្សន្ន​​នៅកម្ពុជា» មានការអញ្ជើញជាអធិបតីពីលោក ស៊ូ  សុជាតិ អគ្គនាយក នៃអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងមានការញ្ជើញចូលរួមពីគ្រូឧទ្ទេស នាម ថ្នាក់បណ្ឌិត​ ព្រមទាំងអ្នកសារព័ត៌មានមកពីអង្គភាពផ្សេងៗជាច្រើនស្ថាប័ន ។

សិក្ខាសាលាស្តីពីៈ«បច្ចុប្បន្នភាពនៃការជួញ ដូរឧបរណ៍ និស្សន្ន​​នៅកម្ពុជា» ក៏បានធ្វើបទ  បង្ហាញអំពី «អាជីវកម្មជួញដូរឧបរណ៍និស្សន្ន​ និង បទបញ្ញត្តិគ្រប់គ្រង» ដោយលោក បណ្ឌិត វិន ភក្តី ប្រធាននាយកដ្ឋានត្រួតពិនិត្យការីមូលបត្រ និងបទបង្ហាញស្តីពីវាក្យស័ព្ទ គន្លឹះនាំអាជីវកម្មជួញដូរឧបរណ៍និស្សន្ន​​ ដោយលោក ឃុន គឹមលៀង អនុប្រធាននាយក ដ្ឋានត្រួតពិនិត្យការីមូលបត្រ ។​

នៅក្នុងកម្មវិធីសាលានោះផងដែរ វាគ្មិនជាបណ្ឌិត ជាសាស្តាចារ្យ ជាថ្នាក់ដឹកនាំ នៅក្នុង អង្គភាពគណៈកម្មការមូលបត្រកម្ពុជា ក៏បើកភាពដ៏ទូលំទូលាយឲ្យក្រុមអ្នកសារព័ត៌មាន សួរនាំរាល់ចម្ងល់ផ្សេងៗ ដើម្បីញ៉ាំងឲ្យសិក្ខាសាលាផ្សព្វផ្សាយសម្រាប់អ្នកសារព័ត៌មាន លើកទី៧ ស្តីពីបច្ចុប្បន្នភាពនៃការជួញដូរឧបរណ៍និស្សន្ន​​នៅកម្ពុជា មានការជ្រួតជ្រាបដល់ គណៈអធិបតី ថ្នាក់ដឹកនាំ និងអ្នកកាសែតដែលចូលរួម ។

គួររំឭកថា រាល់កម្មវិធីសិក្ខាសាលារៀបចំឡើងដោយគណៈកម្មការមូលបត្រកម្ពុជា តែ  ប្រគល់វិញ្ញានបត្រដល់បណ្តាអ្នកសារព័ត៌មានមកពីអង្គភាពផ្សេងៗ ពេលបញ្ចប់កម្មវិធី សិក្ខាសាលា ក្នុងនោះអ្នកសារព័ត៌មានក៏បានធ្វើការផ្សពផ្សាយជុំវិញសិក្ខានេះ ចែករំលែក ព័ត៌មានប្រកបដោយមូលដ្ឋានជាក់លាក់ ដើម្បីលើកកម្ពស់អំពីកិច្ចខិតខំប្រឹងប្រឹងរបស់  គណៈកម្មការមូលបត្រកម្ពុជា ៕ គង្គា មល្លិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print