ឆ្លងចរន្តអគ្គិសនីឆេះខ្សែរកាប្លិអុបទិក បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១ និង២នាទី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលមួយឈុលដោយសារតែការឆ្លងចរន្តអគ្គីសនីលើបង្គោលភ្លើង បែកចេញជាអណ្តាតភ្លើងឆាបឆេះសន្ធោរសន្ធៅនៅតាមបង្គោលខ្សែរភ្លើងមួយដើមដែលបំពាក់ទៅដោយខ្សែរកាប្លិ៍អុបទិករញៃរញ៉ៃមិនមានសណ្តាប់ធ្នាប់តាមបណ្តោយ វិថីមិត្តភាព ស្ថិតក្នុងសង្កាត់លេខ០២ក្រុង.ខេត្តព្រះសីហនុ។
ហេតុការណ៍ឆ្លងចរន្តអគ្គីសនីឆាបឆេះ នៅលើបង្គោលភ្លើងបានបង្ករឡើងឲ្យមានកាភ្ញាក់ផ្អើលដល់បងប្អូនប្រជាពល រដ្ឋដែលមានលំនៅដ្ឋានក្បែរកន្លែងកើតហេតុ.ដែលកំពុងតែសម្រាកលង់លក់និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកំពុង តែធ្វើដំណើរតាមដងវិថីខាងលើអំពីសុវត្ថិភាពផ្ទាល់ខ្លួន.ខណ:ដែលអណ្តាតភ្លើងបានឆេះខ្សែរភ្លើងដាច់ធ្លាក់រាយប៉ាយមកលើដងផ្លូវអាចប្រឈមគ្រោះថ្នាក់ឆក់ដល់ស្លាប់ខណ:មន្ត្រីជំនាញអគ្គីសនីមិនទាន់បានបិទទូរបញ្ជាការចែក ចាយចរន្តប្រើប្រាស់។
បន្ទាប់ពីមានហេតុការណ៍ខាងលើបានរថយន្តបង្ការនិងពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្តព្រះសីហនុ និងរថយន្តបង្ការនិងពន្លត់អគ្គីភ័យកំពង់ផែរស្វយ័តបានជួយអន្តរាគមន៍ក្នុងការបាញ់ទឹកពន្លត់ទប់ស្កាត់ការឆេះឆ្លង រាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ។
ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុក៍ដូចជាភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិបានរិះគន់ចំៗទៅលើក្រុមហ៊ុនខ្សែ កាប្លិអុបទិកដែលពឹងផ្អែកលើបង្គោលភ្លើងអង្គភាពអគ្គីសនី ហើយមិនមានការទទួលខុសត្រូវក្នុងការរៀបចំខ្សែរកាប្លិ៍របស់ខ្លួនឲ្យបានត្រឹមត្រូវនៅតាមបង្គោលភ្លើងដែលមាននៅក្នុងខេត្តតាមដងវិថីនានាតែងតែសង្កេតឃើញដាច់ធ្លាក់រាយប៉ាយបង្ករភាពមិនរៀបរយ និងផ្តើមចេញជាការឆ្លងចរន្តឆាបឆេះបង្ករភាពភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់ ៕  ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print