ខឹងម្តាយស្តីបន្ទោសដដែលៗ កុំជិះម៉ូតូលឿនពេក លួចចងកក្នុងបន្ទប់

ចែករំលែក៖

ខេត្តកំពង់ធំ ៖  ក្មេងប្រុសចិត្តខ្លាំងខឹងម្ដាយស្ដីបន្ទោស លួចចងករក្នុងបន្ទុបស្លាប់ កាលពី វេលាម៉ោង១៦និង ១៥នាទីរសៀលថ្ងៃទី២៦ខែមេសាឆ្នាំ ២០១៨ នៅចំណុចក្នុងបន្ទប់លើផ្ទះខ្លួនផ្ទាល់ ភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពឈ្មោះ កៀត ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅរៀនមានទីលំនៅភូមិ ឃុំ ខាងលើ តាមការបំភ្លឺរបស់ឈ្មោះសយ ផល ភេទស្រីអាយុ ៥៦ឆ្នាំត្រូវជាម្តាយបង្កើតរបស់សពថា៖ នៅមុនពេលកើតហេតុគាត់បានឃើញកូនមានរបួសនៅលើមុខក៏បានសួរថាកើតអីមុខ កូនប្រាប់ថាដូលម៉ូតូដោយសារឆ្កែរត់មកបុក។ គាត់ក៏បានស្តីបន្ទោស ថាមកពីជិះលឿនពេកការបន្ទោសនេះដដែលៗកូនគាត់ក៏ ចូលសម្ងំនៅក្នុងបន្ទប់ដោយតបតសម្ដីវិញថាដូលប៉ុននឹងមិនស្លាប់ទេ។

លុះរយ:ពេល ប្រហែលកន្លះម៉ោង មិនឃើញ កូនចេញមកក្រៅក៏ទៅបើកទ្វារបន្ទប់ ក៏ប្រទះឃើញកូន បានចងកនិងក្រមាភ្ជាប់និងដែកពីលើដំបូល ដោយ មានកៅអីជ័រដូលនៅក្រោមជើង។ ឃើញដូច្នេះក៏បានស្រែកហៅញាតិជិតខាងមកជួយមើលហើយបាននាំគ្នាស្រាយដាក់លើរនាបពិនិត្យមើលឃើញកូនគាត់នេះបានដាច់ខ្យល់ស្លាប់បាត់ហើយ។

ក្រោយបានដឹងពត៏មានកំលាំងជំនាញ បានសហការជាមួយកំលាំងប៉ុស្តិតាំងក្រសាំងនិងមេភូមិយើងបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពនិងកន្លែងកើតហេតុ ក្រោយការពិនិត្យសន្និដ្ឋានថាពិត ធ្វើអត្តឃាតចងកសំលាប់ខ្លួនពិតមែន។

ក្រោយពិនិត្យចប់បានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី  ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print