មានករណីចោរប្លន់យកម៉ូតូ និងទូរស័ព្ទ កាលពីយប់មិញ នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ មានអំពើប្លន់មួយបានកើតឡើង បង្កដោយជនសង្ស័យមានគ្នា២នាក់ ជាមិត្តភក្តិជនរងគ្រោះ បានធ្វើសកម្មភាពចាក់ជនរងគ្រោះចំបំពង់ក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនសង្គ្រោះទៅកាន់មន្ទីរពេទ្យស្រុកមង្គលបុរី ។

អំពើប្លន់ខាងលើបានកើតឡើងកាលពីនៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង០០នាទី នៅត្រង់ចំណុចម្ដុំភ្នំ១០០ ខាងជើងដើមស្រល់ផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាង សុចិន្តា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ត្រូវបានជនសង្ស័យធ្វើសកម្មភាពចាក់ប្លន់យក ម៉ូតូ និងទូរស័ព្ទ បានបណ្តាលឲ្យរងរបួសដាច់សរសៃបំពង់កធ្ងន់ធ្ងរ​ កំពុងសង្គ្រោះនៅមន្ទីរ​ពេទ្យបង្អែកមង្គលបុរី ។

មន្ត្រីកងរាជអាវុធហត្ថបានបន្តថា ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ លីន ភេទប្រុស អាយុ ២២ឆ្នាំ និង២-ឈ្មោះ ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅជិតផ្ទះជនរងគ្រោះ និងជាមិត្ត ភក្តិនឹងគ្នា ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ។

គួរបញ្ជាក់ថា ម៉ូតូជនរងគ្រោះម៉ាកMSX ពណ៌ស ផលិតឆ្នាំ ២០១៥ ស្លាកលេខ ប.ជ 1N 6287 ៕ វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print