ខ្យល់កន្ត្រាក់៖ ផ្ទះប្រជាពលរដ្ឋជិត១០០ខ្នងត្រូវដួលរលំ និងរបើកដំបូល ស្លាប់ម្នាក់របួស២នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ១៩ខ្នង ត្រូវដួលរលំ និងផ្ទះ៧១ខ្នងត្រូវរបើកដំបូល និងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់២នាក់ទៀត រងរបួសដោយសារមានភ្លៀងខ្យល់កន្ត្រាក់យ៉ាងខ្លាំងកាលពីវេលាម៉ោង៥ល្ងាចនៅថ្ងៃសុក្រ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅក្នុងស្រុកស្វាយជ្រំ និងស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមព័ត៌មានបឋមពីអាជ្ញារធរខេត្តបានឲ្យកាសែតនគរវត្តដឹងថា កាលពីល្ងាចមានភ្លៀងធ្លាក់មួយមេយ៉ាងធំ និងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដួលរលំ និងរបើកដំបូលរាប់សិបខ្នងធ្វើឲ្យប្រជាពលរដ្ឋភ័យប្រលឹងចុងសក់គ្រប់ៗគ្នា។

ប្រភពបន្តថា ចំពោះផ្ទះប្រជាពលរដ្ឋដែលដួលរលំមានដូចខាងក្រោម

-ក្នុងឃុំពោធិរាជ ស្រុកស្វាយជ្រំមាន រលំផ្ទះចំនួន២ខ្នង ព្រមទាំងមាន របើកដំបូល៧ខ្នង។

ឃុំធ្លក ស្រុកស្វាយជ្រំមានផ្ទះប្រជាពលរដ្ឋដួលរលំចំនួន៣ខ្នង ព្រមទាំង របើកដំបូលចំនួន៣៤ខ្នង។

– ឃុំស្វាយយា ស្រុកស្វាយជ្រំមានផ្ទះរលំចំនួន៤ខ្នង និងរបើកដំបូលចំនួន៤ខ្នង។

ប្រភពបន្តថា៖

– ឃុំគោកព្រីងស្រុកស្វាយជ្រំមានផ្ទះដួល រលំចំនួន៣ខ្នង និង របើកដំបូល៨ខ្នង

– ឃុំអង្គតាសូ ស្រុកស្វាយជ្រំផ្ទះ រលំចំនួន១ខ្នង និង

– ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ រលំផ្ទះ៦ខ្នង និង របើកដំបូលចំនួន២៥ខ្នងផងដែរ។

ប្រភពបានបន្ថែមទៀតថាក្នុងហេតុការណ៍នេះក៏បណ្តាលឲ្យស្លាប់លោកយាយម្នាក់អាយុ៨៥ឆ្នាំ បានស្លាប់ និងរងរបួសមនុស្ស២នាក់ ងាប់គោ១ក្បាល ខូចម៉ូតូ៣គឿង គោយន្ត១គ្រឿង និងកង់១គ្រឿង។

ចំណែកស្រុកស្វាយទាបវេលាម៉ោង៦ និង២៥នាទីល្ងាច ស្ថិតក្នុងភូមិព្រៃទទឹង ឃុំសំបួរ មានរលំផ្ទះចំនួន៣ខ្នងផងដែរ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print