មនុស្ស៨នាក់របួសធ្ងន់ដោយសាររថយន្តNISAN NAVARA​បើកបុកបង្គោលស្លាកប៉ាណូនៅគល់ស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងចាស់ប្រុសស្រី៨នាក់បានរងរបួសធ្ងន់ ដោយសារតែ​អ្នកបើកបររថយន្ត NISAN NAVARA ក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រយ័ត្ន ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តបានជ្រុលទៅបុកបង្គោលស្លាកប៉ាណូនៅលើសួនពេញទំហឹងគៀបជាប់ទៅមុខលេងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត១រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងសង្កាត់ជ្រោយចង្វា ក្បែររង្វង់មូលព្រហ្មមុខបួន ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក NISAN NAVARA ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6 ក្នុងទិសដៅចូលរាជធានីភ្នំពេញ ដោយបើកក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវកោង ហើយរថយន្តស្ថិនក្នុងល្បឿនផងនោះ ក៏ជ្រុលទៅបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវ រួចហោះទៅបុកបង្គោលស្លាកប៉ាណូនៅកណ្ដាលសួនទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យមនុស្សក្នុងរថយន្ត មានក្មេង មានចាស់ ប្រុសស្រីចំនួន៨នាក់ រងរបួសធ្ងន់ស្រាល ដោយអ្នកបើកបររងរបួសធ្ងន់ជាងគេ ។

ប្រជាពលរដ្ឋបានបន្តថា ក្រោយពីកើតហេតុភ្លាមៗពួកគាត់បានជួយលើកជនរងគ្រោះចេញពីរថយន្ត ព្រោះខ្លាចមានការផ្ទះុឆេះ ក្នុងយថាហេតុណាមួយ និងទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យចុះមកអន្តរាគមន៍ដឹកជនរងគ្រោះទាំងអស់ ទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅឯការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ជ្រោយពេជ្រ

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print