សាលាខេត្តស្ទឹងត្រែង ប្រារព្ធពិធីរាប់បាត្រព្រះសង្ឃ៤៣៦ អង្គ ក្នុងខែពិសាខមេឃបូជានេះ

ចែករំលែក៖

ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសារ ឆ្នាំ២០១៨ នៅមុខសាលាខេត្តស្ទឹងត្រែងៈ មានរៀបចំពិធីរាប់បាទព្រះសង្ឃ៤៣៦អង្គ ដោយមានការអញ្ចើញចូលរួម ឯកឧត្តមឡូយ សុផាត តំណាងរាស្ត្រ មណ្ឌលស្ទឹងត្រែង ឯកឧត្តមម៉ុម សរឿន អភិបាលនៃគណៈអភិបាលខេត្ត នឹងមន្ត្រីមន្ទីជុំវិញខេត្ត លោកតា លោកយាយ អំប្រុស អំស្រី បងប្អូន ចាស់គ្មេងប្រុសស្រី ពុទ្ធបរិសទ្ធជិតឆ្ងាយ អញ្ចើញចូលរួមរាប់បាទ ដើម្បីយកផល្លាអានិសង្ឃតាម កម្លាំងសទ្ធាជ្រះថ្លារាង្គៗខ្លួន ទៅតាមព្រះពុទ្ធសាសនា នឹងព្រះពុទ្ធឱវាទរបស់ព្រះសាមាសាមពុទ្ធនៃយើង ដែលព្រះអង្គទ្រង់ចូលព្រះរិនិព្វពាន នៅខែពិសាខ ១៥កើតនេះ។

លោកតាម្នាក់រស់ភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងបានរៀបរាប់ថាៈដើមដែលមានបុណ្យមាឃបូរជានេះឡើង គឺព្រះអង្គមុនចូលព្រះរិនិពាន បានសំដែងព្រះធម៍ទូន្មានព្រានប្រដៅ ដល់សាវាក់របស់ព្រះអង្គ ទាំង៥០០០អង្គនឹងព្រះអានន្ត ព្រះថេរា ព្រះថេរៈ ព្រះកាសបៈ ព្រះកាសបោ ដែលជាសេនាសាវាក់ផ្ទាល់របស់ព្រះអង្គ ត្រូវកាន់ជាប់នូវសាសនាដែល តថាគត់ បានសន្សំមកនេះ អស់រយៈ៣៥០០០អសង្ឃៃមកនេះ ព្រះអង្គបានមានពុទ្ធដីការថា។

អស់ពីរតថាគត់ទៅសាសនា នឹងរាវសាបដូចដើមអំពៅ គុលផ្អែមយូៗទៅគង់តែរាវសាបដូចគ្នាទេ សាវាក់ទាំងឡាយគួរតែកាន់ឲ្យជាប់ នូវធម៍វិន័យនេះឲ្យបានល្អដើម្បីជាម្លប់ ដល់ពុទ្ធបរិស័ទ្ធទាំងពួងនឹងសត្វក្នុងលោកពុំមានកម្មពារនឹងគ្នា ព្រោះជីវិតទៅគ្មានអ្វីសល់ ក្រៅពីសូន្យ ដូចអង្គត់អុសមួយអញ្ចឹង ចូរអាន្ននយកព្រះធម៍នេះផ្សប់ផ្សាយ ឲ្យបានជ្រួតជ្រាប់ដល់សត្វលោកទាំងពួង ព្រោះជីវិតមិនឋិតថេទេ កើតចាស់ឈឺស្លាប់ មិនទៀងឡើយ ហើយក៍គ្មានអមតៈដែរ ស្លឹកឈើចាស់គង់ជ្រុះ ពេល តថាគត់ផ្តែផ្តាំរួចក៍ធ្វើកាលកិរិយា ចូលព្រះរិនិព្វពាន ខណៈពេលនេះតែម្តង ទើបដល់ខែពិសាខ១៥កើត គេតែតែប្រារព្វពិធីនេះជារៀងរាល់ឆ្នាំ។

លោកតាមន្តទៀតថាៈ ទើបមកដល់ពេលនេះ បានពុទ្ធបរិសទ្ធ័ទូទាំងប្រទេស ប្រកាន់ជាប់នូវព្រះពុទ្ធសាសនាផ្សាផ្យាប់នឹងសង្គមថែមទៀត ដែលមានព្រះពុទ្ធរូបនឹងព្រះពុទ្ធដិមារករ ដំណាងព្រះសាមាសាមពុទ្ធនៃយើង ដើម្បីកំឲ្យមនុស្សលោក មានការលោបលុន ទោសៈ មោហៈ នឹងអំពើហឹង្សាកើតមាន បែងចែកបាបបុណ្យគុណទោស ដោយមានច្បាប់ការពារជនស្លូតត្រង់ត្រឹមត្រូវ ដាក់ទោសទាន់ទៅលើអ្នកដែលប្រព្រឹទ្ធខុសច្បាប់ មិនចាំជាតិមុខនោះទេបើប្រព្តឹទ្ធខុស គឺឃើញជាតិនេះតែម្តងពុំចាំជាតិក្រោយនោះទេ ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃយើងទើបមានការអភិវឌ្ឍន៍ រីកចំរើនដូចជាសាលារៀន ស្ពានថ្នល់ មន្ទីពេទ្យ វត្តអារាម រីកដុសដាល គ្រប់វិស័យ។

ដោយ! មាស សុផាត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print