ប្រជាពលរដ្ឋព័ទ្ធចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្សពួក៣នាក់ បំរុងគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីពួកគេធ្វើសកម្មភាពឡើងលើផ្ទះប្រជាពលរដ្ឋ បំរុងគាស់យកទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះប្រជាពលរដ្ឋ ខាងក្រោយវត្តចាស់ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។
‎ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួននេះមានឈ្មោះ វូច អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង ។
‎ ប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេលឺសម្លេងប្រោកៗលើដំបូលផ្ទះប្រជាពលរដ្ឋ ពេលនោះឃើញជនសង្ស័យចំនួន៣នាក់ ហើយប្រជាពលរដ្ឋក៏បានស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើន ធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួនរៀងៗខ្លួន ពេលនោះមានជនសង្ស័យ២នាក់ បានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនសង្ស័យម្នាក់បានរត់ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ហើយអស់ផ្លូវរត់ ក៏អង្គុយនៅលើដំបូលតែម្តង ព្រោះពលរដ្ឋបានឡោមព័ទ្ធជិត ដោយនៅនិងដៃពួកគាត់មានដំបងគ្រប់ៗគ្នា រហូតសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ្រោយចង្វាមកដល់ ទើបជនសង្ស័យប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែនៅពេលចុះមកដល់ខាងក្រោម ក៏ត្រូវប្រជាបលរដ្ឋស្វាគមន៍ម្នាក់មួយដៃ មួយជើង ទើបសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ជ្រោយចង្វាសួរនាំនៅស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌជ្រោយចង្វាចាត់បន្តតាមនីតិវិធី៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print