សមត្ថកិច្ចចម្រុះខេត្តរតនគិរី ចាប់រឹបអូសឈើខុសច្បាប់ បានរាប់រយកំណាត់

ចែករំលែក៖

ខេត្តរតនគិរី : ឈើរាប់រយកំណាត់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តរតនគិរីចុះបង្ក្រាបនិងរិបអូសបាននៅព្រឹកថ្ងៃច័ន្ទ១រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨នៅក្នុងស្រុកលំផាត់ខេត្តរតនគិរី។

មន្ត្រីនគរបាលរដ្ឋបាលឃុំសមុទ្រសេដានាវេលាម៉ោង៩និង៣០នាទីព្រឹកកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសមុទ្រសេដានិងកម្លាំងនគរបាលអធិការស្រុកលំផាត់បានសហការជាមួយកម្លាំងមន្ត្រីបរិស្ថាននិងមន្ត្រីកងអាវុធហត្ថស្រុកដែលនាំដោយលោក នូ ថេរ អភិបាលនៃគណ:អភិបាលស្រុកលំផាត់បានធ្វើការឆ្មក់ចូលទីតាំងលាក់ទុកឈើខុសច្បាប់ប្រភេទសុក្រំមួយកន្លែងស្ថិតនៅក្នុងភូមិសមុទ្រក្រោម រឹបអូសបានឈើសរុបមានចំនួន២១៧កំណាត់។

ការបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងបន្ទាប់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី​​​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីព្រឹកថ្ងៃទី២៨ ខែមេសា​​​ បានអះអាងថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តរតនគិរីដែលនាំឲ្យខូចផ្លូវជាតិ៧៨យ៉ាងធ្ងន់ធ្ងរដែលបានដឹកឆ្លងចូលទឹកដីវៀតណាមតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវក្នុងស្រុកអូរយ៉ាដាវខេត្តរតនគិរី។

លោកមានប្រសាសន៍ថា មិនមានឈើស្របច្បាប់ឯណាត្រូវចេញទេ បើមានគឺជាឈើខុសច្បាប់ ៕ ដោយៈជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print