ចោរស្ទើរភ្លើង លួចឡាន បានសម្រេច ប៉ុន្មានម៉ោង ត្រូវអស់លក្ខជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

ខេត្តសៀមរាប ៖ ចោរស្ទើរភ្លើង លួចឡាន ពីស្រុកបន្ទាយ ស្រី ជាប់អន្ទាក់សមត្ថកិច្ច ស្រុកស្វាយលើ រួចបញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង១៦និង១៦នាទី រសៀល ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវគ្រោះក្រហម ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនរងគ្រោះបានអោយដឹងថាខ្លួនបានបាតរថយន្តមួយគ្រឿង ម៉ាកTiger ពណ៍ត្រាវ ស៊េរីឆ្នាំ ១៩៩៩ មួយ បាំងកន្លះ ពាក់ស្លាកលេខ បាត់ដំបង ២ A ១៤៣៩ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ សាង ង៉ន ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង លុយរៀលមួយលានរៀន លុយដុល្លា 200$ ខ្សែកមាស 1ដំលឹង ខ្សែដៃមាស1ដំលឹង កាតគ្រីឡាន 1 ប័ណ្ណបើកបរ2និងទួរស័ព្ទមួយគ្រឿងម៉ាកhuaweiពណ៍ខ្មៅ មានលេខ0883396006។

បើតាមការអះអាងពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកផែនកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់នៅថ្ងៃទី១ខែឧសភាឆ្នាំ២០១៨នេះថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបានបាត់ឡាន និង ទ្រព្យសម្បត្តិ ឈ្មោះ សាង ង៉ន ភេទប្រុសអាយុ៣៨ឆ្នាំមានមុខរបរលក់ដូរ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានជិះឡានទៅទិញបន្លែ នៅភូមិអូរម្នាស់ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទើបលោក បានឱ្យកម្លាំងក្រោមឱវាទ ចុះសហការជាមួយកម្លាំងអធិការតាមស្រុក ស្វែងរកជនល្មើស ទើបឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យភ្លាមៗផងដែរ បន្ទាប់ពីលួចបានប៉ុន្មានម៉ោង ក្នុងថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ថ្មីៗនេះ។លោកបានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ រ៉ាក ណា រី ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិលាងដៃ ឃុំលាងដៃ ស្រុក
អង្អរធំ ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាម និតិវិធីច្បាប់ ចំណែកវត្ថុតាង ប្រគល់ឱ្យម្ចាស់ដើមវិញ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print