រន្ធត់គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូស្លាប់គ្មានសល់ម្នាក់នៅស្រុកក្រគរ

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 7864 នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា បណ្ដាលឲ្យស្លាប់ទាំងសង់ខាងចំនួន ៣នាក់។
 ហេតុការណ៍ដ៍រន្ធត់ខាងលើបានកើតឡើងកាលពីវេលាម៉ោង៩ និង០៤នាទី យប់ថ្ងៃអង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៥.១៥៦ ស្ថិតក្នុងភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
 លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនបើកបរម៉ូតូបង្កដូចបានរាបរបខាងលើ(ស្លាប់)ភ្លាមៗនៅនឹងឈ្មោះ កុប ហ្វី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ និងអ្នករួមដំណើរឈ្មោះ ជឿន ដេវិីត ហៅម៉េង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា(ស្លាប់)នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
 លោក វរសេនីយ៍ឯក អធិការបន្តថា ជនបើកបរម៉ូតូបង្ក(ស្លាប់)ខាងលើនេះ បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានរេចង្កូតទៅឆ្វេងដៃ ក៍ជ្រុលបុកជាមួយម៉ូតូ ១គ្រឿងទៀតម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម គ្មានស្លាកលេខ ខណៈដែលកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា(លិច+កើត) បណ្ដាលឲ្យភាគ្គីម៉ូតូម៉ាក វ៉េវអាល់ហ្វា ស្លាប់ភ្លាមនៅនឹងកន្លែងផងដែរឈ្មោះ ឌុម សារុន ហៅគក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉បុិត ឃុំអន្លង់ត្នោត ស្រុកក្រគរ(កន្លែងកើតហេតុ)។
 លោក អធិការបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍កម្ររវាងម៉ូតូ និងម៉ូតូបណ្ដាលឲ្យស្លាប់គ្មានសល់ម្នាក់ខាងលើនេះ ចំពោះសាកសពមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារត្រឹមត្រូវ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងរក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិ៕ ប៉ឹម ពិន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print