ក្រសួង​ធនធានទឹក ៖ ផ្នែកខ្លះនៃរាជធានី-ខេត្ត នឹងមានភ្លៀងធ្លាក់លាយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៨ បានព្យាករណ៍អំពីអាកាសធាតុបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី22 – 24 0 C និងអតិបរមាពី33 -35 0C ផ្ទៃមេឃ​មាន​ពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពីទិស អគ្នេយ៍មានល្បឿន​ពី2-4m/s នឹងអាចមាន​ភ្លៀងជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅផ្នែកខ្លះនៃរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង ពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។

២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី23 -25 0 Cនិងអតិបរមាពី34 – 36 0C ផ្ទៃមេឃមាន​ពពក​ពីតិចទៅមធ្យម ខ្យល់បក់មកពីទិស អគ្នេយ៍មានល្បឿន3 ​- 5m/s នឹងអាចមានភ្លៀងផ្គរ រន្ទះ ជាមួយខ្យល់កន្ត្រាក់ នៅផ្នែកខ្លះ នៃខេត្តត្បូងឃ្មុំ​ កំពង់ចាម ស្ទឹងត្រែង ក្រចេះ ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី ។

៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី22 – 24 0 C​ និងអតិបរមាពី32 – 34 0 C ផ្ទៃមេឃ​មានពពកពីតិចទៅមធ្យម ខ្យល់បក់មកពីទិសអគ្នេយ៍មានល្បឿនពី 3 -5m/s នឹងអាចមាន ភ្លៀងផ្គរ រន្ទះជាមួយខ្យល់កន្ត្រាក់នៅផ្នែកខ្លះនៃខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះ កុង រលកសមុទ្រអាចមានកំពស់ពី0.50m -​1.25m។

ចំពោះការព្យាករណ៍អាកាសធាតុនេះ គឺចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print