លោកឃួង ស្រេង ៖អាជ្ញាធររាជធានីភ្នំពេញនិងកែលំអរ តំបន់ទីលានចាក់សំរាមចាស់ ស្ទឹងមានជ័ ឲ្យក្លាយ ជាតំបន់មានហេដ្ឋារចនាសម្ព័ន្ធល្អ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ នៅតំបន់ទីតាំងទីលានចាក់សំរាមចាស់ដំបូងគេបង្អស់ ក្នុងរាជធានីភ្នំពេ ញ ដែលស្ថិតនៅក្នុង សង្កាត់ស្ទឹងមាន ជ័យ២ ខណ្ឌ មានជ័យ អតីតពុំមាន ប្រជាពលរដ្ឋរស់នៅ ពីមុនមកនោះ នឹងត្រូវកែប្រែបន្ថែម ផ្នែកហេដ្ឋារចនា សម្ព័ន្ធ ឲ្យបានល្អ ដូចជាប្រឡាយទឹក លូ និងផ្លូវថ្នល់ ដើម្បីបំពេញ តម្រូវការ នៃកំណើន ប្រជាពលរដ្ឋ ដែលចូលមករស់នៅ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែង បែបនេះ ក្នុងឱកាស លោកដឹកនាំក្រុម ការងារ ជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមដាន និងពន្លឿន សកម្មភាពការដ្ឋានប្រឡាយមេស្ទឹង មានជ័យ ដែលកំពុង ស្ថាបនាសម្រេចបាន ក្នុងជំហ៊ានទីមួយ ៨០ភាគរយនោះ ដែលមាន សមត្ថភាព បង្ហូទឹក និងរំដោះទឹកនៅភាគខាង លិច និងខាងត្បូងរាជធានី បានមួយរយភាគរយជូនប្រជាពល រដ្ឋ នារដូវវស្សានេះ ។

ពិធីចុះពិនិត្យ តាមដានសកម្មភាព ការដ្ឋានសាងសង់ប្រឡាយមេ ស្ទឹងមានជ័យនេះ បានប្រព្រឹតទៅកាលពីរសៀលថ្ងៃព្រហស្បតិ៏ ៤រោចខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ឧសភា ឆ្នាំ២០១៨ ។

ក្នុងការរំដោះទឹក និងការពារកុំឲ្យជនលិច ដោយជំនន់ទឹកភ្លៀង នាវរដូចវស្សា ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “កន្លែងយើងឆ្លងកាត់ គំនរសម្រាមមុននេះ ជាប៉ុស្តិ៍វិទ្យុ ហើយជាទីតាំង ចាក់សំរាម ទី១ (ទីលានចាក់សំរាមចាស់) របស់រាជធានីភ្នំពេញ ហើយទីតាំងនេះ មិនអោយប្រជាជនរស់នៅទេ តែ ឥឡូវនេះប្រជាជន រស់នៅច្រើនហើយ ហើយបានឃើញហើយ លូវានៅតូច ដូច្នេះយើងត្រូវជីកដាក់លូ ប្រភេទខ្នាតធំទើបបាន ក្រោយពីជីកដាក់លូ រួចរាល់ហើយ យើងត្រូវតែ ធ្វើផ្លូវ ភ្លាប់ ដោយចាក់បឹតុង ឬកៅស៊ូតាមការជាក់ស្ដែង តែឆ្នាំនេះយើង ត្រូវតែដាក់លូអោយគាត់សិន ដើម្បីរំដោះទឹក ដាក់លូហើយ បានយើងធ្វើថ្នល់ ។

លោក ឃួង ស្រេង បានបន្ដថា៖ នៅតំបន់នេះយើងបានពិនិត្យមើលឃើញហើយ យើងត្រូវតែដាក់លូ ប្រាំខ្សែ ដែលយើងត្រូវធ្វើជូនគាត់ ហើយនិង ប្រឡាយពីរខ្សែទៀត ដែល យើងនិងត្រូវស្ដារ ។ ក្នុងនោះប្រឡាយស្ទឹង មានជ័យ តភ្ជាប់ ទៅប្រឡាយបារាំង ឡើយទៅដល់ ខណ្ឌពោធិ៍សែនជ័យ ក៏ជាប្រឡាយមេមួយ ដែលអាច រំដោះទឹក ចាប់ពីចំណុច ក្រោយ សាលាក្តីខ្មែរ ក្រហម និងតំបន់សហគមន៏ត្រពាំងក្រសាំងផងដែរ ៕
ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print