ស្នងការខេត្តព្រះសីហនុឃាត់រថយន្ត១៤ គ្រឿងបើកបរដោយជនជាតិចិន គ្មានបណ្ណបើកបរ និងមានបណ្ណបើកបរមិនត្រឹមត្រូវតាមច្បាប់កំណត់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៨ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី អីុ សុខា ស្នងការរងផែនសណ្តាប់ធ្នាប់ បាន ឲ្យលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងចំនួន ២០នាក់ ដើម្បីរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជា ពិសេស អ្នកបើកបររថយន្តគ្មានបណ្ណ បើកបរ មានគោលដៅចំនួន២គោលដៅ ។

លោកស្នងការបន្តថា ១-គោលដៅលើ វិថី២ធ្នូ ត្រង់ណុចជិតសណ្ឋាគារសុខា ស្ថិត នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
២-គោលដៅលើវិថីឯករាជ្យ ត្រង់ចំណុច ស្តុបកាល់តិច ស្ថិតនៅសង្កាត់ លេខ២ ក្រុងព្រះសីហនុ ។
លទ្ធផលសរុប ឃាត់រថយន្តបានចំនួន ១៤គ្រឿង មានដូចខាងក្រោម ៖ ១-រថ យន្តម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-3903
២-រថយន្តម៉ាក LEXUS RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AM-2127
៣-រថយន្តម៉ាក LEXUS RX300 ពណ៌ ស គ្មានស្លាកលេខ
៤-រថយន្តម៉ាក LEXUS RX300ពណ៌ ស ពាក់ស្លាកលេខសៀមរាប2-2874
៥-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ2A-8103
៦-រថយន្តម៉ាក HIGHLANDER ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AS-9757
៧-រថយន្តម៉ាក PREVIA ពណ៌ ស្ករ ពាក់ស្លាកលេខភ្នំពេញ 2J-8168
៨-រថយន្តម៉ាក CAMRY បាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-3887
៩-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AS-1278 ។
១០-រថយន្តម៉ាក HIGHLANDER ពណ៌ បៃតង ពាក់ស្លាកលេខភ្នំពេញ 2AG-2382
១១-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AP-7857
១២-រថយន្តម៉ាក LEXUS RX300 ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-1569
១៣-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ 2A-6949
១៤-រថយន្តម៉ាក TOYOTA ពណ៌ ស ពាក់ស្លាកលេខព្រះសីហនុ 2C-8868

រថយន្តទាំងអស់ បើកបរដោយជនជាតិ ចិន គ្មានបណ្ណបើកបរ និងមានបណ្ណបើកបរ មិនត្រឹមត្រូវតាមច្បាប់កំណត់ បានយក មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ដើម្បីសុំ គោលការណ៍ពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីអនុវត្តបន្ត ៕  ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print