ខេត្តរតនគិរី ៖ ករណីប្រើហិង្សាក្នងគ្រួសារមួយបានកើតឡើងមានស្ថានទម្ងន់បណ្តាលឱ្យស្រ្តីប្រពន្ធរងរបួសជាទម្ងន់កំពងសម្រាកព្យាបាលនៅនម្ទីរពេទ្យបង្អែកស្រុក។
ហេតុការណ៍បង្ករអំពើហឹង្សារនេះបានកើតឡើងនៅវេលាម៉ោង០៥.០០ នាទីថ្ងៃសុក្រ៥រោចខែពិសាខឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចការដ្ថានលេខ០៥របស់ក្រុមហ៊ុន ហងអាញលំផាត់ ដែលមានទីតាំងក្នុងភូមិ៣ឃុំស្រែអង្គ្រងស្រុកកូនមុំខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនដៃដល់ត្រូវជាប្តី ឈ្មោះសុំ ហឿន មានអាយុ៣២ឆ្នាំជនជាតិខ្មែររស់នៅភូមិឃុំកើតហេតុខាងលើ។
ស្ត្រីរងគ្រោះឈ្មោះ កេន ចន្នីអាយុ៣៥ឆ្នាំជនជាតិ ខ្មែរបានរងរបួសត្រង់បំពុងកជាទម្ងន់។
ដោយសារប្តីបង្ករជម្លោះនៅក្នុងគ្រួសារបណ្តាលមកពីមូលហេតុផិកស្រាស្រវឹងខ្លាំវង្វេងវង្វាន់ស្មារតីបាត់បង់សតិហើយក៏បានយកកាំបិតនិងចាប់ប្រពន្ធរបស់ខ្លួនមកអារ កតែម្តង។
តែត្រូវបានអ្នកជិតខាងជួយទាន់ពេលវេលាគ្រាន់បណ្តាលឱ្យរងរបួសធ្ងន់ត្រង់កប៉ុណ្ណោះមិនគ្រោះថ្នាក់ដល់ជីវិតទេ។
ហើយជនសង្សយ័ក៏ត្រូវបានកម្លាំងអាវុធហត្ថស្រុកដែលនៅប្រចាំការក្រុមហុនធ្វើការឃាត់ខ្លួននាំយកមកទីបញ្ជាការដ្ថានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនតិវិធីច្បាប់៕ ដោយៈជីវ័ន្ត