លោកអូស្មាន ហាស្សាន់៖ សាសនា បានដើរតួនាទីអប់រំមនុស្ស យ៉ាងសំខាន់ ក្នុងការលើស្ទួយអភិវឌ្ឍន៏ សហគមន៏ និងសង្គមជាតិ

ចែករំលែក៖

កំពង់ឆ្នាំង៖ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សាសនា បានដើរតួនាទីអប់រំ យ៉ាងសំខាន់ ក្នុងការលើស្ទួយអភិវឌ្ឍន៏សហគមន៏ និងសង្គមជាតិ ព្រោះសាសនា មានតួនាទីនិងភារៈកិច្ច អប់រំផ្លូវចិត្ដ ផ្លូវកាយឲ្យមនុស្សគ្រប់រូបប្រព្រឹត្ដតែអំពើល្អ នៅក្នុងសង្គម និងបានចូលរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិ តាមរយៈការលើកកម្ពស់ក្រមសីលធម៏ នោះប្រជាពលរដ្ឋរស់នៅប្រកប ដោយសុខដុមរមនា ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋ បានបញ្ជាក់បែបនេះនៅក្នុងពិធី សម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារអ៊ីស្លាមមួយខ្នង ទំហំ៩ម៉ែត្រគុណ១៣ម៉ែត្រ ចំណាយថវិកា អស់៤៥៤៥០ ដុល្លារ នៅក្រុងកំពង់ឆ្នាំង ដែលជាអំណោយ សប្បុរសជនម៉ាឡេស៊ី ។ កាលពីថ្ងៃសៅរ៏ ៦រោច ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៥ ឧសភា ឆ្នាំ ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សាសនា គឺជាវិស័យមួយក្នុងចំនោមវិស័យនានា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រោមជ្រែង លើកស្ទួយការអភិវឌ្ឍ សហគមន៍ និង សង្គមជាតិ ទាំងមូល។ ព្រះវិហារដែលសម្ពោធដាក់ឲ្យ ប្រើ ប្រាស់នៅពេលនេះ ពិតជាបាន ដើតួនាទីនិងភារៈកិច្ច អប់រំផ្លូវចិត្ដ ផ្លូវកាយឲ្យមនុស្សគ្រប់រូបប្រព្រឹត្ដតែអំពើល្អ នៅក្នុងសង្គម និងបានចូលរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិ តាមរយៈការ លើកកម្ពស់ក្រមសីលធម៏ វិន័យ តាមប្រពៃណីសាសនា នោះប្រជាពលរដ្ឋរស់នៅប្រកប ដោយសុខដុមរមនា ។

លោកបន្តថា៖ នៅតាមសហគមន៍ខ្មែរអ៊ីស្លាម ពួកគាត់បានលើកកម្ពស និងផ្តោតការយកចិត្តទុកដាក់លើធម៌វិន័យ សាសនា ក្នុងការអប់រំ បុត្រធីតា យុវជន និងសាសនិកជាទូទៅ ដើម្បីរក្សាគុណតម្លៃជាពលរដ្ឋល្អ ចូលរួមកសាង រក្សាសុខសន្តិភាព ស្ថេរភាព និងសុវត្ថិភាពក្នុងសង្គម។ សម្រាប់សហគមន៍អ៊ីស្លាម ព្រះវិហារក្រៅពី ទីគោរពសក្ការៈ វាជាមណ្ឌលអប់រំទូន្មាន ប្រៀនប្រដៅមួយយ៉ាងសំខាន់ ហើយក៏មានសារៈប្រយោជន៍ ក្នុងការប្រើប្រាស់ជាទីតាំងប្រឹក រក្សាយោបល់ និងកិច្ចប្រជុំផ្សេងៗដើម្បីឆ្ពោះ ទៅរកគោលការណ៍អភិវឌ្ឍន៍សហគមន៍ ផងដែរ ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សមិទ្ធផល ជាច្រើន ដែលកំពុងកើតនៅ ចំពោះ មុខយើងនេះក៏ ដោយសារ ប្រទេសជាតិមានស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹក​នាំរបស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ ។ វឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ដែលបង្កនូវភាពងាយស្រួលគ្រប់ បែបយ៉ាងនៅកម្ពុជា ស្រប នឹងប្រទេសមានសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កាន់តែខ្លាំងឡើង មធ្យោបាយធ្វើ ដំណើរលើផ្លូវថ្នល់ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបាន និងកំពុងរៀបចំឲ្យ កាន់តែល្អប្រសើរថែមទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print