ភ្នំពេញ ៖ នាព្រឹកថ្ងៃ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅសួនច្បារសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន បានបើកពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធ Public Wi-Fi ។
ពិធីនេះ ក្រោមអធិបតីភាពលោក ត្រាំ អុីវតឹក រដ្នមន្រី្តក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្នមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
គួរបញ្ជាក់ថា ការដាក់អោយប្រើប្រាស់ WiFi សាធារណៈ (Public WiFi) ឈ្មោះ: TC Free WiFi ដោយមិនមាន Password ទេ ។ មានទីតាំងតាមបណ្តោយសួុនច្បារ វិមានឯករាជ្យ ដល់មុខ ណាហ្គាវើល និង មុខព្រះបរមរាជវាំង ៕ ស រស្មី
...