ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការសាលារាជធានីភ្នំពេញបានបញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ថា ក្រុមវិស្វករមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញ និងវិស្វករការដ្ឋានរបស់ក្រុមហ៊ុន OCIC បានចុះពិនិត្យតួស្ពាននៅទីតាំងកន្លែងកើតហេតុ ឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែកដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋានក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញ ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ចំពោះដែកបេឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។
មន្រ្តីក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន OCIC ដែលសាងសង់ស្ពាននេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ហើយអះអាងថា ស្ពាននេះគឺអាចធ្វើចរាចរឆ្លងកាត់ជាធម្មតា៕
...