ខេត្តតនគិរី៖ លោកនេនមួយអង្គបានមកសុំគងនៅវត្តមួយក្នុងស្រុកវេុីនសៃបានពីរយប់ស្រាប់តែលួចព្រះពុទ្ធរូបមួយអង្គធ្វើអំពីស្ពាន់នៅក្នុងបន្ទប់កុដិលោកក្រោយមកត្រូវបានសមត្ថកិច្ចសហការជាមួយមន្ទីធម្មការស្រុកធ្វើការចាប់ផ្សិកនិងឃាត់ខ្លួនភ្លាមៗ។
ហេតុការណ៍លោកនេនលួចព្រះពទ្ធរូបនេះបានកើតឡើងនៅវេលាម៉ោង៦,១១នាទីល្ងាច ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ។
ប្រភពពីសមត្ថកិច្ចថាករណីចោរកម្ម លួចព្រះពុទ្ធរូបមួយអង្គ នៅក្នុងបន្ទប់កុដិលោកនេះភ្លាម ក៏បានដឹកនាំកម្លាំងជំនាញអធិការនគរបាលស្រុកវើុនសៃបានចុះស្រាវជ្រាវភ្លាមៗដែរ។
ហើយក៏បានឃើញលោកនេនមួយអង្គ ឈ្មោះ ឡុង សុខន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិតាលន់ ឃុំស្លាម៉ាត ស្រុកស្អាង ខេត្តកណ្តាលដែលបានមកគង់នៅវត្តភូមិវើនសៃរយៈពេល២យប់មកហើយនោះមានការសង្ស័យ។
បន្ទាប់មកសមត្ថកិច្ចក៏បានសួរនាំ ពេលនោះកូននេនោះបានឆ្លើយសារភាពថា ខ្លួនពឹតជាបានលួចយកព្រះពុទ្ធរូបមួយអង្គធ្វើអំពីស្ពាន់ទម្ងន់ប្រហែល៣៦គីឡូក្រាមដែលនៅកុដ្ឋិព្រះចៅអធិការវត្តនោះមែននិងបានយកទៅលាក់ទុកនៅរោងទូក.ង មុខវត្តក្បែរមាត់ទន្លេ។
បន្ទាប់ពីបានសាកសួររួចរាល់ហើយសមត្ថកិច្ចក៏បាននាំទៅយកព្រះពុទ្ធរូបមកវិញភ្លាមៗដែររួចកម្លាំងនគរបាលក៏បានសហការជាមួយការិយាល័យធម្មាការស្រុកនិងអនុគុណធ្វើការផ្សឹកភ្លាមៗផងដែរ។
សមត្ថកិច្ចក៏បាននាំខ្លួនអន្ទិតដែលបានផ្សឹករួចនោះមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូន មកសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយៈជីវ័ន្ត