សមត្ថកិច្ចចម្រុះជាច្រើនស្ថាប័នចុះបង្ក្រាបទីតាំងលក់សត្វព្រៃដ៏ល្បីនៅផ្លូវជាតិលេខ៦អា ត្រឹមអប់រំណែនាំឲ្យបញ្ឈប់ចាប់សត្វព្រៃមកលក់ទៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ទីតាំងលក់សត្វព្រៃដ៏ល្បីតាមរយៈអ្នកនិយមទទួលទាន ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ឥឡូវត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប ឃាត់ខ្លួន និងចាត់ វិធានការក្តៅលើអ្នកលក់សត្វព្រៃខុសច្បាប់ទាំងនេះ ។

កិច្ចសហការបង្ក្រាបធ្វើឡើងដោយសមត្ថកិច្ចចម្រុះជាច្រើនស្ថាប័នរួមមាន៖កំលាំងអធិការដ្ឋាននគរបាលស្រុកបាធាយ មន្ទីរបរិស្ថានខេត្តកំពង់ចាម សង្កាត់រដ្ឋបាលព្រៃឈើស្រុកជើងព្រៃ ការិយាល័យអភិរក្ស
លោកអភិបាលរងស្រុកបាធាយ ក្រុមប្រឹក្សាឃុំបាធាយ នគរបាលប៉ុស្តិ៍ជាលា កងរាជអាវុធហត្ថស្រុកបាធាយ និងយោធាស្រុកបាធាយ ។

លោក ម៉ម រិទ្ធី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមបានអោយអ្នកយកព័ត៌មានអង្គភាពនគរដ្រេហ្គនដឹង ថា កិច្ចសហការបង្ក្រាបធ្វើនៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងស្ពានត្រោះ ភូមិបែកពាង ឃុំជាលាស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងនោះកម្លាំងបាមចាប់យកសត្វ ព្រៃរួមមាន ៖ សត្វននាលខ្យង៩ក្បាល សត្វមៀម១ ក្បាល និង ក្រួចអឺត១០ក្បាល ។

លោកម៉ម រិទ្ធី បានបានអោយដឹងទៀតថា បន្ទាប់ពីបង្ក្រាបទីតាំងខាងលើ លោកបានតម្រូវឲ្យអ្នកលក់ និងអ្នកពាក់ព័ន្ធទាំងនោះ ធ្វើកិច្ចសន្យា ដោយអប់រំណែនាំឲ្បបញ្ឈប់ កុំឲ្យចាប់សត្វព្រៃមកលក់ទៀត រួចឲ្យត្រឡប់ទៅផ្ទះវិញ ។

លោកបញ្ចាក់អោយដឹងថា ចំណែកសត្វព្រៃដែលងាប់ទាំងអស់នោះ គណៈកម្មាការបានសម្រេចដុតកំទេច ចោលនៅនិឹងកន្លែងតែម្តង ។

ដោយឡែកនៅថ្ងៃខែដដែលនេះ ករណីពីរនាក់ប្តីប្រពន្ធសម្លាប់សត្វព្រៃរួចថតបង្ហោះនៅតាមបណ្តាញ Youtube និងបណ្តាញទំនាក់ទំនងសង្គម Facebook ក៏បានចូលខ្លួនសារភាពពីទោសកំហុសហើយដែរ បន្ទាប់ពីទទួលការ រិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅ រហូត​មន្ត្រីក្រសួងបរិស្ថានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ។

អ្នកទាំងពីរបានអះអាងនៅចំពោះមុខមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃនេះដដែលថា ពួកគេទាំង២នាក់បានធ្វើកិច្ច​សន្យា​នៅ​ចំពោះមុខមន្រ្តីក្រសួងបរិស្ថាន ដោយបានសារ ភាពពីទោសកំហុសរបស់ខ្លួន នឹងបញ្ឈប់ទង្វើបែបនេះតទៅទៀត។

ពួកគេបានសារភាពទៀតថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ គឺទិញពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាមបណ្តាញ youtube និង Facebook ក្នុង គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print