ជនសង្ស័យម្នាក់ដាក់ថ្នាំសន្លប់ក្នុងភេសជ្ជៈឲ្យក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ផឹករួចចាប់រំលោភរហូតបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាន កម្លាំងប៉ូលិសប៉ុស្ដិ៍ចោមចៅ ធ្វើការចាប់ខ្លួនបានក្រោយ ពីបាន ដាក់ថ្នាំសន្លប់នៅក្នុង ភេសជ្ជៈឲ្យក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ផឹករហូតនាងសន្លប់បាត់ស្មារតីរួច បានចាប់រំលោភ សេព សន្ធវៈលើរូបរាងកាយនាងរហូតបាន សម្រេចកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើនោះឈ្មោះដា អាយុប្រហែល២០ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅ ក្នុងម្ដុំភ្នំជីសូ ស្រុកសំរោង ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួល ស្ថិតនៅកន្លែងកើតហេតុនោះ ចំណែកក្មេងស្រី រងគ្រោះមានអាយ១៤ឆ្នាំ ។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យបានជួលផ្ទះក្មេងស្រីរងគ្រោះស្នាក់នៅ និងបានស្រលាញ់ក្មេងស្រី រងគ្រោះរូបនោះទៀតផង ប៉ុន្តែមិនបានឲ្យឪពុកម្ដាយ ចូលទៅស្ដីដណ្ដឹងនោះទេគឺបានសារភាពស្នេហ៍ជាមួយ  ឪពុកម្ដាយនាងដោយខ្លួនឯង មិនតែប៉ុណ្ណោះបាននាំស្រីទៅផឹកស៊ីនៅក្នុងបន្ទប់ផ្ទះជួលផងដែរ។ដោយសារ បែបនេះទើបឪពុកម្ដាយ ក្មេងស្រីរងគ្រោះលែងឲ្យស្នាក់នៅ ហើយពេលនេះជននោះបានទៅជួលផ្ទះ ស្នាក់ នៅផ្សេង ហើយបានល្បួងក្មេងស្រី រងគ្រោះឲ្យដើរលេងជាមួយ រួចបានដាក់ថ្នាំសន្លប់ចាប់រំលោភបែបនេះ តែម្ដង៕ សុខា សែនជ័យ

image1

image2

...

image3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print