ខេត្តកំពង់ចាម ៖ នគរបាលស្រុកចំការលើ បានធ្វើការចាប់ខ្លូនបុរសម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បន្ទាប់ពីឪពុករូបនេះស្រវឹងស្រាបែកគំនិតបំផ្លាញ អនាគតកូនខ្លួនឯង ។
មន្ត្រីនគរបាលស្រុកចំការលើបានអោយដឹងថា ការចាប់ខ្លួនឪពុកខាងលើ ធ្វើនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ចាម។
តាមរបាយការណ៍នគរបាលស្រុកចំការលើបានអោយដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ មានករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តឡើងដោយឈ្មោះ ជិនព្រួញ អាយុ៣៧ឆ្នាំ (ជាឪពុក) បានចាប់ រំលោភកូនបង្កើតខ្លួនឯង នៅចំណុចផ្ទះរបស់ឈ្មោះ ទេព ហ៊ាប ភេទស្រី អាយុ៣៥ឆ្នាំ ឋិត នៅភូមិជាំជ្រៃឃុំចំការអណ្តូង ស្រុកចំការលើបានសម្រេចចំនួនមួយដង ។
ក្នុងរបាយការណ៍បានអោយដឹងទៀតថា កុមារីរងគ្រោះឈ្មោះ ជចថ អាយុ៦ឆ្នាំ ត្រូវជាកូនបង្កើតជនសង្ស័យ រស់នៅភូមិឃុំកើត ហេតុខាងលើ។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរ បាលស្រុកចំការលើ ដោយមានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ចាម បានចុះចាប់ខ្លួន ជនសង្ស័យជាឪពុកជាក់ស្តែង នាំមកអធិការ ដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ