សម្តេច​តេ​ជោ​បញ្ចេញ​សារ​សុំ​ទោស​របស់​លោក​ សម​ រ​ង្ស៊ី

ចែករំលែក៖

​ភ្នំពេញ​៖​ ក្នុង​គណនី​ Facebook​ Page​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​សរសេរ​ និង​បរោ​យាយ​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា​ “​ដោយសារ​ សម​ រង្សី​ មិន​បាន​គោរព​សម្តី​ដែល​ខ្លួន​បាន​សរសេរ​សូមទោស​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កាលពី​ម៉ោង​ ៦:១៣​ នាទី​ ល្ងាច​ ថ្ងៃ​ ២៩​ ខែ​ តុលា​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​នេះ​ គេហទំព័រ​ សម្តេច​តេ​ជោ​ សូម​បញ្ចេញ​ជា​សាធារណៈ​នូវ​សារ​សូមទោស​ទាំងស្រុង​ដូច​តទៅ​ ៖

dds

​ជំរាបសួរ​ សម្តេច​​ខ្ញុំ​ សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ ដែល​មាន​ទឹកចិត្ត​ គោរព​ ស្រឡាញ់​ និង​ឲ្យ​តម្លៃ​ដល់​កូន​ខ្ញុំ​ ដូច​សម្តេច​បាន​មាន​ប្រសាសន៍​ នៅ​ទី​ក្រុងប៉ារីស​ ថ្មីៗ​នេះ​។​

​ខ្ញុំ​សូម​ជំរាប​សម្តេច​វិញ​ថា​ ភរិយា​ខ្ញុំ​ និង​រូប​ខ្ញុំ​ ក៏​គោរព​ ស្រឡាញ់​ និង​ឲ្យ​តម្លៃ​ដល់​បុត្រាបុត្រី​សម្តេច​ ដូច​គ្នា​អ​ញ្ចឹ​ង​ដែរ​។​ លើស​ពី​នេះ​ទៅ​ទៀត​ តាំងពី​ក្រុម​គ្រួសារ​យើង​ទាំង​ពីរ​បាន​ស្គាល់គ្នា​មក​ ហើយ​បាន​ចាប់ផ្តើម​រាប់អាន​គ្នា​មក​ ព្រមទាំង​តាម​អ្វី​ដែល​សម្តេច​និង​រូប​ខ្ញុំ​បាន​ផ្តាំផ្ញើ​កូន​យើង​ទាំង​សងខាង​មក​ ភរិយា​ខ្ញុំ​និង​រូប​ខ្ញំ​ផ្ទាល់​បាន​ចាប់ផ្តើម​ស្រឡាញ់​បុត្រាបុត្រី​សម្តេច​ ដូច​កូនបង្កើត​របស់​យើងខ្ញុំ​អ​ញ្ចឹ​ង​។​

​ដូច្នេះ​ ខ្ញុំ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​មានការ​លើក​ឡើង​និង​ការ​បកស្រាយ​ខ្លះ​ បណ្តាល​មក​ពី​បញ្ហា​បកប្រែ​ក៏​មិនដឹង​ ដែល​ខុសស្រឡះ​ ពី​ទឹកចិត្ត​ពិតប្រាកដ​របស់​ខ្ញំ​ចំពោះ​ក្រុម​គ្រូ​សារ​សម្តេច​ ដូច​បាន​បញ្ជាក់​ខាងលើ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ខ្ញុំ​សូម​អភ័យទោស​ ចំពោះ​សម្តេច​ បើ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​សម្តេច​អន់ចិត្ត​ឬ​ខកចិត្ត​ កន្លែង​ណាមួយ​ ដោយ​អ​ចេតនា​។​

​សូម​សម្តេច​ទទួល​នូវ​សេចក្តី​គោរព​រាប់អាន​ពី​ខ្ញុំ​

...

​សម​ រ​ង្ស៊ី​”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print