ភ្នំពេញ៖ បុរសម្នាក់បានខឹងប្រពន្ធរំលូតកូ នចោលហើយផឹកស្រាឃាត់មិនស្ដាប់ក៏ បានស្ដីបន្ទោសរហូតមានទំនាស់គ្នា មួយប្រាវបន្ទាប់មកក៏បាន លោតទម្លា ក់ខ្លួនពីលើជាន់ទី១ផ្ទះជួលមួ យកន្លែង។ប៉ុន្តែពេលលោតចុះមកមិ នបានដួលនោះទេគឺឈរ ធម្មតា លុះបន្តិចក្រោយមកទើបដួលដេក ចំណែកប្រពន្ធពេលឃើញបែបនេះខឹងណា ស់ស្មានថាប្ដីធ្វើពុតក៏បានរត់ចុះ តាមហើយបានទាញដុំឥដ្ឋវាយគូទប្ដី ប៉ុន្តែប្ដីបានប្រែខ្លួនផ្វារវិ ញបណ្ដាលឲ្យតនរូវ១ដុំឥដ្ឋចំប្រដា ប់ភេទប្រកាច់សន្លប់ឈឹងតែម្ដង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញា ក់ផ្អើលកាលពីវេលាម៉ោង១២និង១០នា ទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះជាប្ដីឈ្មោះ ផាន់ ណា អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ រីឯនាងដែលជាប្រពន្ធឈ្មោះ ហ៊ល សុឃីម ហៅឃីម អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាប្រពន្ ធបានផឹកស៊ី ពេលនោះប្ដីបានហៅឲ្យឈប់ផឹកតែប្ រពន្ធមិនព្រមឈប់ឡើយ ហើយត្រូវប្ដីរករឿងរហូតមានទំនាស់ គ្នាកើតឡើង។ពេលនោះប្ដីខឹងខ្លាំ ងណាស់ម្យ៉ាងដោយកន្លងមកខឹងប្រពន្ ធរំលូតកូនចោលផងនោះ ទើបបានព្យាយាមលោតសម្លាប់ខ្លួនពី ជាន់ទី១។ខណៈនោះអ្នកផឹកស៊ីជាមួ យប្រពន្ធបាននាំគ្នាឃាត់ដែល តែឃាត់មិនឈ្នះឡើយ។
ប្រភពខាងលើបានបន្តថា លុះពេលលោតចុះមកដល់ដីបុរសនោះមិ នបានដួលដេកនោះឡើយគឺបានឈរជាធម្ មតា ហើយបន្តិចក្រោយមកទើបដួល។ ចំណែកប្រពន្ធខឹងខ្លាំងណាស់ក៏បា នរត់ចុះពីជាន់ទី១ព្រោះនាងស្មា នថាប្ដីធ្វើពុតជាដួលបញ្ឈឺចិត្ តនាងក៏បានរើយកដុំឥដ្ឋទៅវាយគូទប្ ដី ប៉ុន្តែចៃដន្យប្ដីបានប្រែខ្លួ នដេកផ្ញារវិញទើបបណ្ដាលឲ្យដុំឥដ្ ឋត្រូវចំប្រដាប់ភេទប្ដីប្រកាច់ សន្លប់ស្ដូកតែម្ដង។
ក្រោយពេលកើ តហេតុស្ត្រីជាប្រពន្ធត្រូវបា ននគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួននាំទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្ បាប់ព្រោះមានប្រភពមួយទៀតបានប្រា ប់នគរបាលដោយចោទប្រកាន់ស្រ្តីជា ប្រពន្ធថានាងបានច្រានប្ដីទម្លា ក់ពីលើផ្ទះរួចបានយកដុំឥដ្ឋទៅវា យចំប្រដាប់ភេទប្ដីថែមទៀតទើបបណ្ ដាលឲ្យប្ដីសន្លប់ស្ដូកតែម្ដង។ប៉ុ ន្តែទោះជាបែបណាពេលនេះនគរបាលកំពុ ងសាកសួរនាងនៅឡើយមិនទាន់ដឹងច្បា ស់ថារឿងនោះបែបណាប្រាកដនោះទេ៕សុ ខាសែនជ័យ