សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជូនភ្លើងបូជាសព ឯកឧត្តម អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធ សភា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជូនភ្លើងបូជាសពឯកឧត្តម អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធសភា ដោយមានថ្នាក់ដឹកនាំ សមាជិក សមា ជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជ ការ និងបងប្អូនញាតិមិត្តជិតឆ្ងាយនៃក្រុមគ្រួសារ សពជាច្រើននាក់ ចូលរួមផ្តល់ជាកិត្តិយសចុងក្រោយ នៅថ្ងៃអង្គារទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅឈានបដ្ឋានវត្តទួលសុភាឃួន ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ លោក ប៉ុក វណ្ណធីរ ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានឡើងអានវិយោគថា និងប្រវត្តិរបស់លោក អៀវ បណ្ណាការ ។

បន្ទាប់ពីសម្តេចវិបុលសេនាភក្កី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនភ្លើងបូជាសពរួចមកលោកជំទាវ អៀវ បណ្ណារី តំណាងក្រុម​គ្រួសារសពឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួមក្នុងពិធីបុណ្យ និងពិធីបូជាសព ។

លោក អៀវ បណ្ណាការ អតីតសមាជិកព្រឹទ្ធសភា បានទទួលមរណភាព​ កាលពីថ្ងៃព្រហសត្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២០:៥០នាទីយប់ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

សពលោក អៀវ បណ្ណាការ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន​ តាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៩៣៦ ផ្លូវលេខ១១០H ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ៕ដោយ៖ ស រស្មី

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print