នគ​របាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ចាប់​មុខសញ្ញា​ចោរប្លន់​២​នាក់​ដកហូត​កាំភ្លើងខ្លី​១​ដើម​នៅ​ខណ្ឌដូនពេញ

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ចុះ​មក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១​ ចុះ​បង្ក្រាប​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​២​នាក់​ និង​ដកហូត​អាវុធ​ខ្លី​១​ដើម​ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នៅ​ក្នុង​ទឹកដី​ខណ្ឌចំការមន​កាលពី​ថ្ងៃ​ទី​៦​ ហើយ​រត់គេច​ខ្លួន​បាន​៥​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ ។​

IMG_2375

​ករណី​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​២​នាក់​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​លេខ​២៧E៣​ភូមិ​ផ្លូវ​លេខ​១១៨​សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​២​នាក់​ប្លន់​ប្រដាប់​អាវុធ​នេះ​ទី​១​ ឈ្មោះ​ ជា​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ទី​២​ឈ្មោះ​សុខ​ ចាន់​ វ៉ែន​ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ និង​ដកហូត​វត្ថុ​តាង​ជាក់ស្តែង​មាន​កាំភ្លើងខ្លី​ ម៉ាក​រ៉ូ​ឡូ​៤​អ៊ី​ញ​ លេខ​១៩៣៦៤៦​ ព្រមទាំង​គ្រាប់​ចំនួន​៥​គ្រាប់​ផង​ដែរ​ ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ ដែល​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទឹកដី​ខណ្ឌចំការមន​ កាលពី​យប់​ថ្ងៃ​ទី​០៦​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៥​បាន​សម្រេច​ហើយ​ ព្យាយាម​រត់គេច​ខ្លួន​បាត់​រហូត​ ។​

​ប្រភព​ដ​ដែរ​ បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​បាន​ប៉ុន្មាន​ថ្ងៃ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ដឹង​ច្បាស់​ថា​ ក្រុម​ចោរប្លន់​ទាំងនោះ​កំពុង​តែ​ពួន​ស​ង្ងំ​លាក់ខ្លួន​នៅផ្ទះ​លេខ​ ២៧E៣​ ភូមិ​ផ្លូវ​លេខ​១១៨​ សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ ទើប​កម្លាំង​ចុះ​មក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​ផ្សារ​ថ្មី​១​ ចុះ​បង្ក្រាប​ជាក់ស្តែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ព្រមទាំង​ដកហូត​វត្ថុ​តាង​កាំភ្លើងខ្លី​មួយ​ដើម​ ម៉ាក​រ៉ូ​ឡូ​មាន​៥​គ្រាប់​ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ធ្វើ​ស​ន្និ​សិទ្ធ​កាសែត​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​នេះ​ដែរ​ ៕​

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print