គង់ សុជាតិ ថា ជា វិបុល ចង់បានកូនប្រុសឡើងញ័រខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីភរិយា អ្នកនាងគង់ សុជាតិ សម្រាលបានកូនស្រីគួរឲ្យស្រលាញ់បានធ្វើឲ្យ លោក ជា វិបុល ជាស្វាមីកាន់រីករាយខ្លាំង ថែមទាំងបានបង្ហាញពីចំណងស្នេហ៍រឹងមាំរបស់ពួកគេផងដែរ។ ទោះជាយ៉ាងណាលោក ជា វិបុលបានពោលពាក្យចង់បានកូនប្រុសវិញម្តងទុកគ្រាន់ប្រលែង។

ខណៈនេះអ្នកនាងគង់សុជាតិដែលបានស្ពាយបង្វេចចេញពីទូរទស្សន៍MyTV ចូលទៅជ្រកកោននៅក្រោមដំបូលទូរទស្សន៍ហង្សមាសគឺកាន់តែកៀកកិតជិតប្តីក្មេងលោកជាវិបុល។ រួមការងារក្នុងដំបូលតែមួយមិនបានប៉ុន្មានផងពេលនេះលោកវិបុលបានរំអុកអ្នកនាងសុជាតិជារៀងរាល់រាត្រីថាចង់បានកូនប្រុសភ្លោះនៅឆ្នាំ២០១៨នេះ។ពោលបែបស្ទាក់ស្ទើអ្នកនាងគង់ សុជាតិលើកឡើងថាកន្លងមកអ្នកនាងធ្លាប់តែប្រកែកក្នុងការពពោះកូនទី២ ប៉ុន្តែលើកនេះហាក់ពិបាកប្រកែកព្រោះសំណើរស្វាមីស្ទើរៀងរាល់ថ្ងៃ។

នាងថា ប្តីបាន រំអុកនាងរាល់ថ្ងៃចង់បានកូនភ្លោះឡើងញ័រទៅហើយទើបពិបាកប្រកែក។ ទោះជាយ៉ាងណានាងនៅមិនទាន់សម្រេចចិត្តនៅពេលណានៅឡើយព្រោះតែការងាររៀងៗខ្លួនរវល់ច្រើន ប៉ុន្តែនាងក៏មិនបិទការទាមទាររបស់ស្វាមីនោះដែរព្រោះនាងយល់ថាក៏ជាសុភមង្គលក្នុងគ្រួសារមួយដែរ។ នាងថាបើបានកូនភ្លោះគឺកាន់តែល្អនឹងអាចជួយសន្សំពេលវេលាច្រើនដើម្បីធ្វើការគឺ ពរពោះតែម្តងជាការស្រេច។

ដើម្បីបង្កើនសុភមង្គល គង់ សុជាតិ និងជា វិបុលបានរិតចំណងស្នេហ៍កាន់តែផ្អែមល្ហែមហើយពួកគេតែងឆ្លៀតពេលចេញទៅកម្សាន្តរួមគ្នានៅក្រៅប្រទេសជាញឹកញាប់ផងដែរ។

គួរបញ្ជាក់ដែរថាក្រោយបែកបាក់ស្នេហ៍ទី១អ្នកនាងគង់ សុជាតិបានរៀបការជាមួយកំលោះសង្ហាជា វិបុលកាលពីចុងឆ្នាំ២០១៣ហើយពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាតឈ្មោះជាសុជាតិនារីហៅដូរីអាយុជិត១ឆ្នាំ។ចាប់តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធក្រៅពីទទួឡបានកូនស្រីដ៏គួរឲ្យស្រលាញ់ការងារសិល្បៈ និងមុខជំនួញរបស់ពួកគេក៏រីកចម្រើនខ្លាំងផងដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print