គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់​និង​រន្ទះបាញ់​បំផ្លាញ​ទ្រព្យសម្បត្តិប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ចំនួន​៣​ នៃ​ខេត្តសៀមរាប​

ចែករំលែក៖

ខេត្ត​​សៀមរាប​ ៖​ ផ្ទះសំបែងរបស់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ចំនួន​៣​ នៃ​ខេត្តសៀមរាប​ត្រូវ​បាន​គ្រោះ​ធម្មជាតិ​បំផ្លាញ​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៨​។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ស្រុក​ដែល​រង​គ្រោះ​រួម​មាន​​ភូមិ​ជ្រៃ​,​ ភូមិ​ទឹក​វិល​,​ ភូមិ​សណ្តាន់​,​ ភូមិ​ទឹកថ្លា​​សង្កាត់​ទឹក​វិល​ ក្រុង​/​ខេត្តសៀមរាប​ ការ​ខូចខាត​មាន​ របើក​ដំបូល​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​២០​ខ្នង​,​ ផ្ទះ​រលំ​​ដល់​ដី​ចំនួន​២១​ខ្នង​,​ ដើមឈើ​ដួល​រលំ​របួស​ដល់​មនុស្ស​ម្នាក់​។​

ឃុំ​មាន​ជ័យ​ រន្ទះបាញ់​គោ​ងាប់​មួយ​ក្បាល​,​ ឃុំ​បាគង​ របើក​ប៉ាយ​សាលាស្រុក​​ប្រាសាទបាគង​ មួយ​ផ្ទាំង​មក​ដល់​ដី​,​ រលំ​តូប​លក់ដូរ​មួយ​ខ្នង​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉​រ​ត្រ​,​ ឃុំ​អំពិល​ រលំ​ផ្ទះ​ចំនួន​៤​ខ្នង​ ​ខូច​ម៉ូតូ​មួយ​គ្រឿង​ ទូរទស្សន៍​២​គ្រឿង​,​ កង់​មួយ​គ្រឿង​និង​ស្រូវ​មួយ​តោន​ នឹង​ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ របើក​ដំបូល​មួយ​ខ្នង​។​

​ឃុំ​ពួក​ ស្រុក​ពួក​ ប៉ះពាល់​ចំនួន​ ០២​ ភូមិ​ របើក​ដំបូល​មួយ​ខ្នង​,​ ដួល​បង្គោល​អង្គ​តែ​ន​វិទ្យុ​មួយ​ដើម​ និង​ រលំ​ស្លាក​សញ្ញា​គណបក្ស​ចំនួន​មួយ​កន្លែង​,​ ​ឃុំ​ខ្នាត​ ប៉ះពាល់​ចំនួន​ ០៣​ ភូមិ​ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ចំនួន​ ០៥​ ខ្នង​ របើក​ដំបូល​ ០៨​ ខ្នង​។​

សរុប​ការ​ខូចខាត​រលំ​ផ្ទះ​ចំនួន​ ២៧​ ខ្នង​របើក​ដំបូល​៣០​ខ្នង​ដួល​បង្គោល​អង្គ​តែ​ន​មួយ​កន្លែង​និង​រលំ​ស្លាក​គណបក្ស​ចំនួន​១​ស្លាក​ខូច​ម៉ូតូ​៩​គ្រឿង​,​ កង់​មួយ​គ្រឿង​ រន្ទះបាញ់​ងាប់​គោមួយ​ក្បាល​,​ ខូច​ស្រូវ​មួយ​តោន​ របួស​មនុស្ស​ម្នាក់​ស្រាល​ និង​សម្ភារៈ​មួយ​ចំនួន​។​
ករណី​ខាងលើ​នេះ​មិន​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​ ៕​ ប៊នរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print