លោក វ៉ា សារិទ្ធ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឱកាសប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា និងបើកការដ្ឋានជួសជុលផ្លូវក្នុងមូលដ្ឋានឃុំគោកស្រុក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តពោធិសាលវន្ត ហៅវត្តថ្មី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាជាតិនៃការចងចាំថ្ងៃ២០ ឧសភា និងបើកការដ្ឋានជួសជុលផ្លូវមួយខ្សែរ ក្នុងមូលដ្ឋានឃុំគោកស្រុក ក្រោមអធិបតីភាពលោក វ៉ា សារិទ្ធ ប្រធានក្រុមការងារឃុំគោកស្រុក និងដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគោកស្រុក ព្រមទាំងប្រជាពលរដ្ឋចំនួន ៥១១នាក់ផងដែរ ។

លោក វ៉ា សារិទ្ធ ប្រធានក្រុមការងារឃុំគោកស្រុកបានលើកឡើងថា « ថ្ងៃ២០ ឧសភា គឺជាទិវាជាតិនៃការចងកំហឹងនៃរបប ប៉ុល ពត ដែលបានសម្លាប់ប្រជាជនខ្មែរអស់ជាង៣លាននាក់ ។

លោកបញ្ជាក់ថា នេះជាការរំលឹកឡើងវិញឲ្យមនុស្សជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្ត្រខ្មែរដ៏សែនជូរចត់ ដែលប្រជាជនកម្ពុជាជំនាន់មុន បានឆ្លងកាត់នូវប្រវត្តិសាស្រ្តដ៏សែនខ្មៅងងឹតនេះ ។ លោកក៏បានប្រាប់ពីប្រវត្តិរបស់លោក ថា ខ្ញុំក៏ជាកុមារកម្ពុជារងគ្រោះម្នាក់ ដែលបានឆ្លងកាត់ក្នុងរបបនោះដែរ៕​ វណ្ណៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print