សាកសពបុរសម្នាក់អណ្តែតទឹកហើមធុំក្លិនស្អុយ​ មិនទាន់ដឹងជាករណីឃាតកម្ម​ឬករណីអ្វីនៅឡើយទេ

ចែករំលែក៖

ភ្នំពេញ៖​ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះ សាកសពបុរសម្នាក់អណ្តែតទឹកទន្លេដែលមានសភាពហើមស្អុយរលួយ​ ហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យមើលថាតើជាករណីឃាតកម្ម​ឬករណីអ្វី ? ។

​ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី​ ២០ខែឧសភាឆ្នាំ២០១៨​តាមបណ្តោយទន្លេមេគង្គ​ ទើលើច្រាំងទន្លេត្រើយខាងលិច​ ខាងក្រោយវត្តចាក់អង្រែក្រោម​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

សាកសពរបស់ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ចំពោះផិនភាគនៃសព​ មានវ័យប្រហែលជាង៤០ឆ្នាំ​ ភេទប្រុស​ កំណស់ប្រហែល១ម៉ែត្រ៦៥​ ពាក់អាវសាច់ក្រណាត់ដៃវែង​ ពណ៍ក្រហម​ ស្លៀកខ្លោសាច់ក្រណាត់ពណ៍ខ្មៅ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម​ ដើម្បីពិនិត្យកោសល្យវិច្ឆ័យ​តាមជំនាញ និងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print