សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងសុីសងខុសច្បាប់ (ជល់មាន់) ៧នាក់រួមនិងវត្ថុតាងមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងសុីសងខុសច្បាប់ចំនួន៧នាក់រួមនិងវត្ថុតាងមួយចំនួនត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងសហការណជាមួយនិងកម្លាំងនគរបាលអធិការដ្ឋានខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនខណះពួកគេបានប្រមូលផ្តុំគ្នាលេងល្បែង (ជល់មាន់)នេះ។

ការឃាត់ខ្លួននេះបានធ្វើឡើងថ្ងៃអាទិត្យ ៦ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង១៤ និង០០នាទី នៅចំណុចក្នុងដីឡូតិ៍ទុកចោល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យចំនួន០៧នាក់នោះមាន
១-ឈ្មោះ ប៉ិន សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ឡាន ស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
២-ឈ្មោះ ចាន់ ឆលីហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ ពិន មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៤-ឈ្មោះ លី ណូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់អុស ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៥-ឈ្មោះ ពៅ អៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៦-ឈ្មោះ អុល សុខគ្រីម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខែ្មរ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិកណ្តុល ឃុំជង្រក់ ស្រុកគង់ពិសី ខេត្តកពុងស្ពឺ (គ្មានសារធាតុញៀន) ។
៧-ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរជងឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
សម្ភារៈដកហូត ៖ មាន់ជល់ចំនួន០១ក្បាល, ប្រាក់រៀលចំនួន៣០៥.០០០រៀល , ម៉ូតូចំនួន០3គ្រឿង(១-ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV-7697 , ទី២-ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC-1529 និងទី២-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ពាក់ស្លាកលេខភ្នំពេញ 1AN-2910 ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាមុននិងឈានដល់ការ  ឃាត់ខ្លួន កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ  ទទួលព័ត៍មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើមានការបើកលេងល្បែងស៊ីសងភ្នាល់ជល់មាន់ ក្រោយពីទទួលព័ត៌មានបាន លោកអធិការនគរបាលខណ្ឌបានបញ្ជាអោយកម្លាំងប៉ុស្តិ៍សហការជាមួយជំនាញចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ រួមទាំងវត្ថុតាងខាងលើ  យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print