បើករថយន្តប៉ះគេតិចតួចបើករត់ចុងក្រោយម្ចាស់រថយន្តរងគ្រោះឃាត់បានវិញ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តទៅកៀររថយន្តមួយគ្រឿងទៀត ហើយព្យាយាមបើករត់គេចខ្លួន តែក៏ត្រូវរថយន្តរងគ្រោះបើកដេញតាមឃាត់បានវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ ភីធីធី តាមបណ្តោយសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយត្រូវម្ចាស់រថយន្តរងគ្រោះបើកដេញតាមឃាត់បាន​វិញ នៅចំណុចមុខខារ៉ាអូខេ សំរិទ្ធពេជ្រ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាកាមរី ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9203 បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-2333 ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹង បើកមកពីក្រោយក្នុងល្បឿនលឿន ហើយវ៉ាជែងខាងស្តាំរថយន្តបណ្តាលឲ្យកៀររថយន្តត្រូវចំហៀងខាងស្តាំ ខូចខាតបន្តិចបន្តួច។

ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ចុះមកដោះស្រាយគ្នានោះទេ គឺបានព្យាយាមបើករត់គេចខ្លួនទៅមុខទៀត ហើយក៏ត្រូវបានរថយន្តរងគ្រោះ បើកដេញតាមពីក្រោយ រហូតមកដល់ចំណុចខាងមុខខារ៉ាអូខេ សំរិទ្ធពេជ្រ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបឃាត់រថយន្តបង្កបាន តែអ្នកបើកបររថយន្តនៅតែមិនព្រមចុះពីលើរថយន្ត មកធ្វើការដោះស្រាយគ្នាជាមួយភាគីរថយន្តរងគ្រោះនោះទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកសួរនាំយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print