បបួលគ្នាទៅព្រៃដើម្បីអារឈើធ្វើផ្ទះ អកុសលត្រូវដើមឈើរលំសង្កត់ស្លាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង៨ និង៤០នាទីនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចស្រែពងក្រៀលស្ថិតក្នងភូមិសាស្ត្រ ភូមិកាំងចាម  ឃុំកាំចាម ស្រុកថាឡាបរិវ៉ាត់ មានករណីកាប់ឈើរលំសង្កត់ស្លាប់១នាក់ ។

ជនរងគ្រោះឈ្មោះ ឈុន រ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

មត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើបានអោយកូនគាត់ទៅហៅឈ្មោះយន់ យីម. ភេទប្រុស. អាយុ២២ឆ្នាំ មានទីលំនៅជា១គ្នាបាននាំគ្នាទៅព្រៃអាឈើធ្វើសរសរផ្ទះ ពេលដល់ព្រៃពួគគាត់បានកាត់ឈើ១ ដើមប្រភេទដើមប្រចឹក ដោយជនរងគ្រោះជាអ្នកអាររំលំ ពេលនេះឈើបានដួលទៅជាប់និងម៉ែកឈើ១ដើមឃើញដូចនេះ ជនរងគ្រោះបានប្រើឈ្មោះយន់ យីមអោយកាត់ដើមឈើដែលជាប់នេះ ពេលកាត់ឈើ់ដាច់ដើមឈើនេេះបានរេទៅដួលសង្កត់ជនរងគ្រោះចំដើមទ្រូង និងបាក់ជើងស្តាំជា២កំណាត់ បណ្តាលអោស្លាប់នៅនិងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុឈ្មោះយន់ យីមបានហៅអ្នកទៅរកផ្សិតឲ្យជួយគាស់ឈើចេញនិងដឹកសពមកដល់ផ្ទះជនរងគ្រោះ ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យលើដងខ្លួនសពឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារឈើបាក់សង្កត់ពិតប្រាកដមែន ៕ ដោយ ៖ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print