ផ្លូវសំខាន់ៗទាំង០៩ខ្សែ ត្រូវអាជ្ញាធរខណ្ឌដូនពេញ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវសំខាន់ៗទាំង០៩ខ្សែ ដែល ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានអោយរដ្ឋបាលខណ្ឌចុះរៀបចំ ក្នុងនោះមាន៖ មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម មហាវិថីព្រះសុធារស តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវស៊ូស្រ៊ុន  ផ្លូវលេខ៤៧ ផ្លូវលេ១០៦-១០៨ ។
 ក្នុងនោះរដ្ឋបាលខណ្ឌ បានធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតអោយផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សារអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព។
      រដ្ឋបាលខណ្ឌ បានឃាត់យានយន្តដែលឈប់ចតមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ រួមមាន រថយន្តចំនួន ០២គ្រឿង យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើអប់រំ និងធ្វើកិច្ចសន្យា ។
ក្នុងនោះលោកអភិបាល បានអោយកម្លាំងប្រជាការពារខណ្ឌ បាញ់លាងសំអាតនៅសួនច្បារ និង ច្រាំងទន្លេចាប់ពីមុខផ្សាររាត្រី រហូរដល់មុខព្រះបរមរាជវាំង និងបាញ់លាងសំអាតនៅទីតាំងមួយចំនួនទៀតរួមមាន ៖ សួនច្បារមុខសណ្ឋាគារណាហ្គាវើល សួនច្បារព្រះបរមរូប សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ផ្លូវស៊ូស្រ៊ុន តីរៈវិថីព្រះស៊ីសុវត្ថិ មុខវត្តបទុបវតី និង ផ្លូវថ្មើរជើងជាប់មាត់ទន្លេចាប់ពីមុខព្រះបរមរាជវាំង រហូតដល់កំពង់ចម្លង ភ្នំពេញ-អរីយក្សត្រ  ៕ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print