ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោកនីកូឡាស ម៉ាឌូរ៉ូ បន្តជាប់ឆ្នោតជាប្រធានាធិបតី

ចែករំលែក៖

តាមតួលេខជាបឋម ប្រធានាធិបតី វេណេហ្សុ៊យអេឡា លោក Nicolas Maduro ទទួលបានសំឡេងគាំទ្រខ្ពស់នៅក្នុងការបោះឆ្នោតប្រធានាធិបតី។ លោកម៉ាឌូរ៉ូ ទទួលបានសំឡេងគាំទ្រ រហូតដល់ ៤៦,១ ភាគរយ ជាលទ្ធផលបណ្តោះអាសន្នពេលដែលសន្លឹកឆ្នោតដល់ទៅជាង ៩២ភាគ រយបានរាប់។

តាមលទ្ធផលរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតវេណេហ្សុ៊យអេឡា បានបង្ហាញឲ្យឃើញថា ជាមួយសន្លឹក ឆ្នោត ជាង ៩២ភាគរយដែលបានរាប់ គឺលោក ម៉ាឌូរ៉ូទទួលបានសន្លឹកឆ្នោតពី ពលរដ្ឋរហូតដល់ទៅ៥.៨២៣.​៧៨១សន្លឹក ឈ្នះដាច់គូប្រជែងលោក Henri Falcon ដែលមានសំឡេងគាំទ្រ តែ ១.៨២០ .៥៥២សន្លឹក និងលោក Javier Bertucci ទទួលបានការគាំទ្រតែ ៩៥២.០០០សន្លឹក ប៉ុណ្ណោះ។

កាបោះឆ្នោតវេណេហ្សុ៊យអេឡាបានធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា នេះ ដោយមានបេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធិបតី៤នាក់ ។ប៉ុន្តែ លទ្ធផលបោះ ឆ្នោតខាងលើ ត្រូវបានប្រទេសដែលប្រឆាំងនឹងប្រធានាធិបតីវេណេហ្សុ៊យអេឡាទាត់ចោល។ អាមេរិកបានប្រកាសមិនទទួលស្គាល់លទ្ធផលទាំងនោះ ហើយគំរាមបន្ត សកម្ម​ភាព ដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើវេណេហ្សុ៊យអេឡា។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ស៊ុលលីវ៉ាន (John Sullivan) ថ្លែង ទៅកាន់អ្នកសារព័ត៌មាន ថា សហរដ្ឋ​អាមេរិកកំពុងពិចារណាយ៉ាងសកម្ម ចំពោះការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់វេណេហ្សុ៊យអេឡា ហើយថា ការចាត់វិធានការឆ្លើយតបនឹងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នឹងត្រូវលើក យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G20 នៅឯទីក្រុង ប៊ុយអឺណូស ហ្ស៊ែរ (Buenos Aires ប្រទេសអាហ្សង់ទីន នៅថ្ងៃចន្ទសប្តាហ៍នេះ។ «យើងចាំបាច់ត្រូវ ប្រាកដថា យើងបានប្រកាន់ខ្ជាប់នូវគោលបំណងរបស់យើង ដែលមានគោលដៅលើមន្ត្រីនៃរបបពុករលួយ មិនមែនជាប្រជាជន វេណេហ្សុ៊យអេឡានោះទេ។ យើងមិនចង់ បំផ្លាញប្រទេសមួយនេះ តាមវិធីសាស្ត្រ ដែលបង្កការលំបាក ក្នុងការជួសជុលបន្ទាប់ពីប្រជាធិបតេយ្យត្រូវស្ដារឡើងវិញនោះឡើយ»៕ ម៉ែវ​ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print